BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Tep Piseth មានត្រៀមចេញបទថ្មី “ទ្រឺតទ្រឺត” មួយទៀត ?

ថ្ងៃអង្គារ, 05 ខែកញ្ញា 2023 15:09  BeeTube News

2023-09-05 15.04.28 (1)

កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅនេះ មានការបែកធ្លាយឡើងនូវបទចម្រៀងថ្មីមួយទៀតរបស់លោកទេពពិសិដ្ឋយ៉ាងផ្ទួនៗគ្នាបន្ទាប់ពីបទថ្មី«20’OUTNOW»រប​​​ស់លោកទើបតែបានចេញផ្សាយប៉ុន្មានថ្ងៃកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មីដែលត្រូវបានបង្ហើបឡើងអោយដឹងនេះ មានចំណងជើងថា «ទ្រឺតទ្រឺត» និងត្រូវបានបញ្ចេញឡើងពីប្រភពព័ត៌មានបែកធ្លាយមួយរបស់ Bro Lin ដែលជាអ្នកធ្វើ Reaction វិដេអូ។

2023-09-05 15.04.17

Bro Lin បានបញ្ចេញបទចម្រៀងបែកធ្លាយនេះឡើងទាំងនៅលើឆាណែលយូធូបផ្លូវការរបស់លោក និងទាំងនៅលើគណនី Tik Tok ដែលមានឈ្មោះដូចគ្នានេះថា BRO LIN’S REACTIONS និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីបណ្តាទស្សនិកជន។ 

2023-09-05 15.04.32

នៅលើឆាណែលយូធូបរបស់លោក លោក Lin បានភ្ជាប់ជាមួយនឹងខេបសិន Title ច្បាស់ៗយ៉ាងគួរអោយចាប់អារម្មណ៍ថា«បទថ្មីទៀតហើយ-ទ្រឺតទ្រឺត TEP-PISETH V9.17 ម៉ាអ៊ែមទៀតហើយ»។ ជាងនេះទៅទៀតផងដែរ លោកក៏បានធ្វើ Cover បទចម្រៀងភ្ជាប់ជាមួយ Thumbnail មានឈ្មោះចំណងជើងបទចម្រៀងផងដែរ។ 

2023-09-05 15.04.23

ទោះជាយ៉ាងនេះក្តី យើងនៅមិនទាន់បានដឹងលំអិតនោះទេថា លោកទេពពិសិដ្ឋនឹងមានគំរោងចេញផ្សាយបទចម្រៀងនេះនៅពេលណា ហើយតើវាជាបទចម្រៀងដែលធ្វើឡើងដោយក្រុមស្ទូឌីអូផលិតតន្រ្តី 20’OUTNOW មួយបទទៀតរឺយ៉ាងណា។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរសំរាប់បទថ្មី«ទ្រឺតទ្រឺត» របស់លោកទេពពិសិដ្ឋមួយបទនេះ?

 


ថ្ងៃអង្គារ, 05 ខែកញ្ញា 2023 15:09  BeeTube News