កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងមកនេះ ទេពបូព្រឹក្សបានបង្ហាញប្រតិកម្មរបស់នាងជាលើកដំបូងនៅលើStoryនៃបណ្តាញសង្គម Instagram របស់អ្នកនាងបន្ទាប់ពីលោកជីដេវីតទទួលបានកាដូគ្រោះថ្នាក់ Diss Track មួយបទពីលោកវណ្ណដា។ អ្នកនាងបានបង្ហាញចំណាប់អារម្មណ៍ថា«កើតជាតិណាៗមិនប្រាថ្នាកើតជាមនុស្សទេ សូមអោយទៅកាន់ភពណាដែលលែងកើតមកទៀត គ្មានភាពឈឺចាប់ គ្មានការច្រណែនឈ្នានីស គ្មានការស្អប់ គ្មានការស្រលាញ់ គ្មានការចង់មានចង់បាន»។ សំណេរបង្ហាញអារម្មណ៍ដោយប្រយោលនេះបានធ្វើអោយមហាជនអាចទាយដៅបានយ៉ាងច្បាស់ថាអ្នកនាងកំពុងសំដៅដល់រឿងអ្វី។ នៅក្នុងខណៈពេលដែលលោកជីដេវីតកំពុងតែមានរឿងជំលោះខ្លះៗនៅក្នុងពិភពសិល្បៈ Hip Hop អ្នកនាងហាក់ដូចជាមានទុក្ខកង្វល់មិនចាញ់គ្នា។ តាមរយៈសំណេរមួយនេះអាចធ្វើអោយទស្សនិកជនយល់ពីជំរៅចិត្តរបស់អ្នកនាងថាគ្មានសង្គ្រាមឯណាកើតចេញពីចិត្តស្ងប់ ភាពជាមនុស្សតែងតែរុញច្រានអោយមានសេចក្តីចង់បាន មិនចេះចប់មិនចេះហើយដែលបណ្តាលអោយកើតជាទុក្ខ រស់នៅក្នុងផ្លូវលោភគឺមិនអាចជៀសរួចពីរឿងបញ្ហាទាំងអស់នេះទេ ចំណែកឯផ្លូវធម៌គឺមានតែសន្តិភាព ប្តូរមកវិញជំនួសដោយគ្មានភាពសប្បាយរីករាយ និងសេចក្តីទុក្ខឡើយ។ យ៉ាងណាមិញប្រតិកម្មរបស់អ្នកនាងទេពបូព្រឹក្សហាក់អំពាវនាវអោយមនុស្សគ្រប់រូបចូលរក្សានូវចិត្តស្រលាញ់មានចំពោះគ្នា និងភាពអធ្យាស្រ័យលើកលែងទោសអោយគ្នាផងដែរ ព្រោះជីវិតមួយនេះគឺវង្វេងនៅក្នុងផ្លូវលោកតែមួយរយៈនោះទេ មានតែក្តីស្រលាញ់ និងចិត្តស្ងប់ប៉ុណ្ណោះទើបជាទីសុខពេញលេញនៅក្នុងជីវិតខ្លីរបស់ពួកគេ។