កាលពីថ្ងៃទី២៧ខែមករាកន្លងទៅនេះអ្នកចម្រៀងគូស្នេហ៍សិល្បៈវ័យក្មេងអ្នកនាងទេពបូព្រឹក្សនិងលោកជីដេវីតបានប្រកាសរៀបចំធ្វើកម្មវិធីទស្សន៍ទាយភេទរបស់កូនពួកគេទាំងពីរដែលមានឈ្មោះថា Boy or Girl Party នៅឯបារ Eclipse Terrace នៃទីក្រុងភ្នំពេញក្រោមការចូលរួមពីមិត្តសិល្បករ និងបណ្តាTopFans មួយចំនួនចាប់ពីវេលាម៉ោង៤រសៀលតទៅរហូតដល់ម៉ោង១០យប់។នៅក្នុងកម្មវិធីនោះទៀតសោតមានការតំរូវអោយអ្នកចូលរួមទាំងអស់ទស្សន៍ទាយភេទកូនរបស់ពួកគេទាំងពីរដោយប្រើពណ៌សំលៀកបំពាក់របស់ពួកគេដែលស្លៀកមកហៅថា Dress Code ពណ៌ខៀវតំណាងអោយកូនស្រី និងពណ៌ក្រហមតំណាងអោយកូនប្រុសហើយអ្នកណាដែលទាយត្រូវនឹងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តជាចិញ្ចៀនមាសមួយវង់ថែមទៀតផង។ នៅក្នុងរាត្រីនោះផងដែរដោយមានអ្នកនាងទេពបូព្រឹក្សស្លៀកឈុតពណ៌ក្រហម ចំណែកលោកជីវិតស្ថិតនៅក្នុងឈុតពណ៌ខៀវស្មើភាពគ្នាបានយ៉ាងល្អ ប៉ុន្តែបន្ទាប់ពីយប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះមកយើងក៏អាចរកចម្លើយពិតប្រាកដឃើញដឹងបានថាអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសនៅកូនដំបូងផងដែរ! សូមចូលរួមអបអរសាទរដល់គូស្នេហ៍កំពូលរ៉េបផ័រទាំងពីរនាក់ផង!