BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចប់ការប្រគំតន្រ្តីភ្លាម Tep Boprek និង G-Devith ហោះទៅលេងអឺរ៉ុប

ថ្ងៃអង្គារ, 19 ខែកញ្ញា 2023 15:11  BeeTube News

2023-09-19 14.55.22

មិនថាកាលវិភាគមមាញឹកយ៉ាងណាក៏ដោយ លោកជីដេវីត និងអ្នកនាងទេពបូព្រឹក្សនៅតែអាចបន្ថែមគូល័រជីវិតបានដោយពណ៌ Pink Pink នៅក្នុងសកម្មភាពដ៏សកម្មប្រចាំថ្ងៃ! ជាក់ស្តែងអ្នកនាងទេពបូព្រឹក្សទើបតែបានបញ្ចប់ការប្រគំតន្រ្តីដ៏ធំមួយកន្លងផុតទៅមិនដល់២ថ្ងៃផង លោកជីដេវីតក៏បានរៀបជើងព្រួលថ្មីមួយទៀតហើយជាមួយនឹងអ្នកនាងទេពបូព្រឹក្សក្នុងដំណើរកំសាន្តទៅកាន់ទ្វីបអឺរ៉ុបម្តងទៀត!

2023-09-19 15.05.35

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅនេះ អ្នកនាងទេពបូព្រឹក្សបានមានការសម្តែងការប្រគំតន្រ្តីដ៏ធំប្លែក និងអស្ចារ្យមួយហៅថា NEW ERA The Concert ដែលជាការប្រគំតន្រ្តី Concept បែបព្យុះទឹកកក ជាការ Come Back ថ្មីមួយសម្រាប់អ្នកនាងទេពបូព្រឹក្ស។ 

2023-09-19 15.05.12

ផ្សារភ្ជាប់ជាមួយនឹង Concept ប្រកាសប្រាប់ពីការវិលត្រលប់របស់អ្នកនាងទេពបូព្រឹក្សនេះផងដែរ ក៏មានរួមបញ្ចូលជាមួយនឹងការប្រកាសប្រាប់ដំណឹងពីសមិទ្ធផលធំៗទាំង៣​​​ រួមមាន New Album, CONCERT និងការក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវីឥអាកទីវរបស់អ្នកនាងទេពបូព្រឹក្សផងដែរ។ 

2023-09-19 14.55.42

ខណៈដែលកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅនេះ អ្នកនាងទេពបូព្រឹក្ស និងលោកជីដេវីតក៏បានបញ្ចេញរូបភាព Couple ស្វីតៗនៅលើយន្តហោះទាំងពីរនាក់តែម្តងនៅលើStory គណនី IG និងហ្វេសប៊ុករបស់ពួកគេប្រាប់ពីការចាកចេញដំណើរកំសាន្តថ្មីមួយទៀតហើយ ដែលកាលពី៤ខែមុនពួកគេទើបតែបានធ្វើដំណើរកំសាន្តឆ្លងទ្វីបដែរប៉ុណ្ណោះ។

2023-09-19 15.05.22

បន្ថែមពីលើនេះ លោកជីដេវីតក៏បានភ្ជាប់ជាមួយនឹងខេបសិនខ្លីប្រកបដោយអត្ថន័យពីលើរូបភាព Story របស់លោកដោយក្តីមោទនភាពឡើងថា«កូនខ្មែរអស្ចារ្យមែន» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់ជាសារផ្ញើរទៅកាន់បណ្តាអ្នកគាំទ្រជាស្រលាញ់របស់លោក។ ចុះចំណែកទស្សនិកជនវិញ តើក្នុងដំណើរកំសាន្តលើកនេះគិតថាពួកគេនឹងយក Albert ទៅជាមួយដែររឺទេ?

 


ថ្ងៃអង្គារ, 19 ខែកញ្ញា 2023 15:11  BeeTube News