BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tep Boprek ប្រកាសជិតក្លាយជាម្តាយថ្មីថ្មោងជាមួយនឹង G-Devith ឆាប់ៗនេះ

ថ្ងៃចន្ទ, 24 ខែតុលា 2022 16:34  BeeTube News

តារាទូតសុឆន្ទៈតំណាងអោយ Hanuman អ្នកនាងទេពបូព្រឹក្សសំរេចចិត្តបញ្ចេញដំណឹងល្អមួយចែករំលែកដល់សាធារណជន។ កន្លងមកអ្នកនាងទេពបូព្រឹក្សតែងតែចែករំលែកសកម្មភាពការងាររបស់អ្នកនាង និងជីវីតឯកជនខ្លះៗដល់បណ្តាអ្នកគាំទ្ររបស់នាងដើម្បីបង្ហាញភាពស្និទ្ធស្នាលមួយដែលគ្មានអ្វីជាអាថ៌កំបាំងសំរាប់ក្តីស្រលាញ់អាយដលនិងហ្វេន។ ទន្ទឹមនឹងការងារផលិត M/V ថ្មីៗ និងការសម្តែងការប្រគំតន្រ្តីមួយចំនួនបានបង្ហាញអោយឃើញថាអ្នកនាងទទួលបានការគាំទ្រលើសលប់និងជោគជ័យខ្លាំងលើជីវិតការងារសិល្បៈ មិនថាដំណើរជីវិតផ្ទាល់ខ្លួនយ៉ាងណាក៏អ្នកនាងនៅតែទទួលបានក្តីស្រលាញ់ឥតលក្ខខណ្ឌពីបណ្តាហ្វេនរបស់អ្នកនាងផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះមានដំណឹងភ្ញាក់ផ្អើលមួយកើតឡើងនៅលើបណ្តាញសង្គម ដោយអ្នកនាងទេពបូព្រឹក្សបានបង្ហោះសារមួយអមជាមួយនឹងរូបភាពអ្នកនាងកំពុងពរពោះដោយមានរំលេចតួអក្សរ Goddess នៅពីក្រោយ​​គួរជាទីមោទនភាពនៅលើ Official Page របស់អ្នកនាងផ្ទាល់។

311986187_662930915196708_336020418479464697_n

ដោយសារនោះមានអត្ថន័យថាអំណោយដែលមិនអាចកាត់ថ្លៃបានជាក្តីប្រាថ្នាកើតពីចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្នាក្លាយជាមាតាបិតាពោរពេញដោយព្រហ្មវិហារធម៌ដែលបង្កើតជាឈ្មោះថា មាតាជាព្រះ។ អ្នកនាងក៏បានបញ្ជាក់ថាលោកជីដេវីតនឹងជិតក្លាយជាឪពុកថ្មីថ្មោងម្នាក់ហើយ ហើយអ្នកនាងក៏សូមចែករំលែកដំណឹងល្អនេះមកកាន់អ្នកស្រលាញ់គាំទ្ររបស់អ្នកនាងផងដែរ។ ជាងនេះទៅទៀតអ្នកនាងក៏មានដំណឹងពិសេសមួយទៀតមកប្រាប់ទស្សនិកជននោះគឺការជិតចេញនូវ M/V ពិសេសថ្មីដែលទាក់ទងនឹងភាពជាមាតានេះផងដែរ មានចំណងជើងថា «Goddess» រឺហៅថាម្យ៉ាងទៀតថា «មាតាជាព្រះ» ដែលនឹងចេញផ្សាយនៅក្នុងខែវិច្ឆិកាឆាប់ៗនេះ។

310731659_650278416461958_4796629398578941308_n

 


ថ្ងៃចន្ទ, 24 ខែតុលា 2022 16:34  BeeTube News