នៅពីថ្ងៃទី៧ ខែកក្កដានេះ ដែលជាថ្ងៃរំលឹកខួបដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌជាតិ អ្នកនាងទេពបូព្រឹក្សបានបញ្ចេញបទចម្រៀងមួយបទក្រោមចំណងជើងថា«ទេវរាជ» នៅម៉ោង១០ព្រឹកនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង។ ផ្សារភ្ជាប់ជាមួយនឹងរូបភាព Cover បទចម្រៀងដ៏ទាក់ទាញ អ្នកនាងទេពបូព្រឹក្សបានបង្ហើបឡើ់ងជាមួយនឹងការបកស្រាយអត្ថន័យក្នុងការបង្កើតបទចម្រៀងនោះឡើងថា«ការបង្កើតស្នាដៃជាស្នាមប្រវត្តិសាស្រ្តគឺជាការដាស់តឿនស្មារតីអារម្មណ៍ដិតដាមហាក់ដូចជាការទទួលបានឱវាទពីអង្គម្ចាស់ កិច្ចការនេះអាចថាប្រឈមមុខនឹងបញ្ហាច្រេីន តែកម្លាំងនៃការពុះកញ្ជ្រោល និងមហិច្ឆតាបង្ហាញពីភាពអស្ចារ្យរបស់ដូនតានៃបុព្វហេតុកសាង អាណាចក្រ បីជំនាន់ក៏ល្មមអាចញាំងអោយយេីងខ្ញុំអាចពើងទ្រូងតំឡើងឫក ដោយអំណាចនៃឬទ្ធិបារមីនៃមាតាបិតាអាណាចក្រខ្មែរគ្រប់ជំនាន់ កូនក៏សូមរាជានុញ្ញាតប្រេីប្រាស់នូវចម្រៀងនេះដេីម្បីក្រេីនរំលឹកដល់ លទ្ធិ[ទេវរាជ] ក៏ដូចជាសូមផ្សារភ្ជាប់ពន្លឺដួងកែវនៃយេីងខ្ញុំជាមួយនឹងអង្គបិតា មហាទេព(mahādeva) ដោយសេចក្តីប្រាថ្នាតាមរយៈសំណេរដែលកូនបានចារជាអត្ថន័យបន្ថែមរសនៅក្នុងចម្រៀងនេះ ហើយក៏សូមបានជ្រាបដល់ជនដែលមានឧបនិស្ស័យគ្រប់រូប»។ តាមរយៈការរៀបរាប់ខាងលើរបស់អ្នកនាង អាចរុញច្រានទស្សនិកជនអោយធ្វើការឆ្លុះបញ្ចាំងពីអត្ថន័យបទ«ទេវរាជ»នេះបានថា ខណៈដែលពាក្យ«ទេវរាជ» នេះសំដៅដល់ការលើកតម្កើងព្រះមហាក្សត្រជាអាទិទេព និងដើម្បីការបង្រួបបង្រួមជាតិ ដូចគ្នានេះផងដែរ ក្នុងនាមជាយើងជាកុលបុត្រខ្មែរជំនាន់ក្រោយ ក៏សូមនឹករំលឹកដល់ដួងព្រលឹងជាតិកំណើតនៃយើង ផ្សារសាច់ផ្សារឈាមស្រស់ជាមួយបិតាជាតិខ្មែរពីបុព្វបុរសដ៏ថ្លៃថ្លា ដែលទទួលរឹទ្ធិអំណាចពីអាទិទេព ក្លាយជាមហាទេពដ៏អស្ចារ្យ។ ចុះតើទស្សនិកជនយល់ឃើញយ៉ាងណាដែរ?