អ្នកនាងទេពបូព្រឹក្សទើបតែបានសាងប្រវត្តិសាស្រ្តដ៏អស្ចារ្យតាមរយៈស្នាដៃបទ "វីរនារី" របស់នាងដែលអាចធ្វើអោយមនុស្សជាងកន្លះប្រទេសដែលជាភេទស្រីមានមោទនភាពនឹងខ្លួនឯង និងស្ញប់ស្ញែងលើបទចម្រៀងមួយនេះខ្លាំងណាស់។ យ៉ាងណាមិញផងដែរ "ការលើកកម្ពស់ស្រ្តី" សឹងតែបានក្លាយជានិម្មិតសញ្ញាមួយសំរាប់សម្គាល់អ្នកនាងទេពបូព្រឹក្សទៅហើយបើនៅពេលយើងនិយាយដល់ឈ្មោះអ្នកនាងទេពប្រព្រឹក្ស។ ចំណែកថ្មីៗនេះផងដែរ អ្នកនាងទេពបូព្រឹក្សក៏ទើបតែបានបញ្ចេញនូវគំរោងបទចម្រៀងថ្មីមួយដែលមានចំណងជើងថា "Goddess" ដែលនិយាយអំពីការលើកទឹកចិត្ត និងការលើកកម្ពស់ស្រ្តីដូចគ្នា។
អ្នកនាងទេពបូព្រឹក្សបានបញ្ជាក់ថាអត្ថន័យនៃបទនេះអាចជាកាដូសម្រាប់អ្នកក៏ដូចជាខ្ញុំដែលហែលឆ្លងកាត់រឿងរ៉ាវឧបសគ្គតែនៅតែតស៊ូមិនបោះបង់មហិច្ឆតា និងក្តីស្រម៉ៃ ព្រមទាំងក្តីស្រលាញ់ចំពោះកូន ព្រមជាមួយគ្នាសេចក្តីស្រលាញ់ និងភាពជាមាតា។ គួរបញ្ជាក់ផងដែរ សារចែករំលែកនេះត្រូវបានបង្ហោះឡើងកាលពីដើមខែធ្នូ ថ្ងៃ០១តែម្តងអមជាមួយនឹងរូបភាពផ្ទាំង Poster ដ៏ស្រស់ស្អាតរបស់អ្នកនាងទេពបូព្រឹក្សគ្រងដោយសំលៀកបំពាក់ខ្មែរបុរាណហាក់ដូចម្ចាស់ក្សត្រីម្នាក់កំពុងបើកអានប្រអប់ស្លឹករឹត។ នេះអាចនិយាយបានថាជាបទដំបូងគេដែលនិយាយអំពីភាពជាមាតាហើយនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈនៅបរទេសមានតារាចម្រៀងល្បីៗជាច្រើនបានច្រៀងលើកឡើងអំពី«Motherhood»នេះ មានដូចជាអ្នកនាង Adele ជាច្រើនសំរាប់អាល់ប៊ុម "៣០"។