BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក Tena បញ្ចេញបទចម្រៀងថ្មីរួមជាមួយ​ Van Chesda​ និង Glomyy Vincent ក្រោមចំណងជើងថា ស្ទាវខេត្ត

ថ្ងៃពុធ, 12 ខែមករា 2022 16:27  BeeTube News

ម្ចាស់បទ Love is Singular លោកថេណា បានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់លោកមានការ Surprise ដោយសារតែលោកបានស្ងាត់មួយរយៈ រួចហើយក៏ប្រកាសចេញបទចម្រៀងថ្មីតែម្តងនៅថ្ងៃសៅរ៍នេះ។

តាមរយៈការផុសអបជាមួយរូបភាព Poster និង Teaser របស់ MV បទថ្មីនេះ បានធ្វើអោយមានការចាក់ដោតអារម្មណ៏យ៉ាងខ្លាំងចំពោះមិត្តៗយុវវ័យ​ ដោយគ្រាន់តែបានស្តាប់នៅទំនុបភ្លេងខ្លះៗ និងឃ្លាមួយចំនួនក្នុងបទនេះក៏ធ្វើអោយអ្នកគាំទ្ររបស់លោកទន្ទង់រង់ចាំស្តាប់បទចម្រៀងថ្មីនេះបាត់ទៅហើយ។ មិនតែប៉ុណ្ណោះបទថ្មីនេះក៏នឹងមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង original ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជននោះគឺលោក Van Chesda និង កំលោះសង្ហា Glomyy Vincent ។

ទោះជាបទចម្រៀងនេះនឹងចេញជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនរបស់លោក ពិតជាមានការរំពឹងយ៉ាងមុតមាំថា បទនេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ពីព្រោះបទចម្រៀងថ្មីក្រោមចំណាងជើងថា ស្ទាវខេត្តនេះសុទ្ធសឹងតែមានការចូលរួមជាមួយតារាចម្រៀងប្រុសល្បីៗ រហូតដល់ទៅ ៣នាក់ឯណោះ និងមានអត្ថន័យចាក់ដោតមិត្តៗយុវវ័យ ដែលធ្លាប់ឆ្លងកាត់សាច់រឿងបែបលក្ខណៈបញ្ឈប់ក្តីស្រឡាញ់ទៅកាន់មនុស្សដែលយើងគិតថាមិនសាកសមនឹងគ្នាតទៅមុខ។

ចង់ដឹងថាបទចម្រៀងនេះ នឹងមានការនិយមចូលចិត្តច្រើនដូចជា បទមុនៗរបស់លោកថេណាឬអត់? កុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃសៅរ៍ ទី១៥ ខែមករា​ ខាងមុខនេះ នៅលើ Channel YouTube ផ្លូវការរបស់លោក៕

photo_2022-01-12_11-52-19 (1)

 


ថ្ងៃពុធ, 12 ខែមករា 2022 16:27  BeeTube News