តាមរយៈវេទិកា Telegram កាលពីម្សិលមិញបាននិយាយថា៖ ស្ថាបនិក Telegram បានព្រមាន TikTok ពោរពេញទៅដោយពាក្យចាក់ដោតថា “ មាតិកាមិនមានខ្លឹមសារ ” បំផ្លាញការច្នៃប្រឌិតរបស់មនុស្ស ខណៈវេទិកាដែលគ្រប់គ្រងដោយចិន YT កំពុងតែពេញនិយមនៅអាមេរិក និងអង់គ្លេស។ លោក Pavel Durov បានរិះគន់លំហូរនៃ “ មាតិកាមិនមានខ្លឹមសារ ” ដែលផ្តល់ដោយកម្មវិធីដូចជា TikTok និង Netflix ដោយបានណែនាំ និងដំណោះស្រាយកម្មវិធីរបស់ពួកគេ អាចធ្វើអោយជន់លិចមនុស្សជារៀងរាល់ថ្ងៃ ជាមួយនឹងមាតិកាឌីជីថលដែលគំរាមកំហែងដល់ “ សេរីភាពច្នៃប្រឌិត ” របស់មនុស្សដែលមានវិជ្ជាជីវៈពិតប្រាកដ។
គាត់បានសរសេរនៅ Channel TG ផ្ទាល់ខ្លួនរបស់គាត់កាលពីថ្ងៃសៅរ៍លោក Durov បានអំពាវនាវឱ្យមនុស្សការពារឧបករណ៍ដ៏មានឥទ្ធិពលបំផុតរបស់ពួកគេដែលនិយាយថា មនុស្សគួរតែចិញ្ចឹមខួរក្បាលរបស់ពួកគេនូវ “ ការពិតជាក់ស្តែងដែលអាចអនុញ្ញាតឱ្យយើងផ្លាស់ប្តូរពិភពលោក និងមិនមែនស៊េរីចៃដន្យដូចវីដេអូ Netflix ឬ TikTok នោះទេ ”។
ការអត្ថាធិប្បាយរបស់គាត់ កើតឡើងនៅពេលដែលរបាយការណ៍ដោយ App Annie បង្ហាញថា ប្រជាជនមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងចំណាយពេលជាមធ្យមក្នុងអ្នកប្រើប្រាស់ម្នាក់ៗ នៅលើ TikTok ច្រើនជាងនៅលើយូធូបដែលបង្ហាញពីកម្រិតនៃការចូលរួមខ្ពស់៕ (BBC News)