BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទេពបូព្រឹក្សត្រៀមរៀបចំធ្វើកម្មវិធី TBP Fan Meeting ការប្រគុំតន្រ្តី និងការចេញអាល់ប៊ុមថ្មីក្នុងពេលឆាប់ៗខាងមុខនេះ 

ថ្ងៃចន្ទ, 01 ខែសីហា 2022 13:18  BeeTube News

 

297111662_603782034444930_7045459208314212690_n

បន្ទាប់ពីបញ្ចប់កម្មវិធី Triple FFFParty របស់លោកជីដេវីតរួចមកមិនបានប៉ុន្មានផងកញ្ញាទេពបូព្រឹក្សក៏បានបញ្ចេញពត៌មានក្តៅៗនៅលើបណ្តាញសង្គមរបស់នាងដែរ។ ដូចជានៅថ្ងៃទី២៨​​​ ខែកក្កដា កន្លងទៅនេះ កញ្ញាបានផ្សព្វផ្សាយដំណឹងល្អមួយមកកាន់អ្នកគាំទ្ររបស់នាងអំពីការជិតចេញមកដល់អាល់ប៊ុមថ្មីបន្ទាប់ពីបទចំរៀងចុងក្រោយ Top of the Lady របស់នាងផ្សាយចេញទៅដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងទទួលបានពានរង្វាន់ជាច្រើនផងដែរពី Smart ។ 

296308060_601258831363917_2333072737386182916_n

ម្យ៉ាងទៀតដែរមុននឹងការចេញអាល់ប៊ុមថ្មីនេះ កញ្ញាភ្ជាប់នូវដំណឹងល្អមួយទៀតនៃការធ្វើកម្មវិធី TBP Fan Meeting នាំមកជូនដោយហនុមាននិងការប្រគុំតន្រ្តីលើកទី១របស់នាងផងដែរនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី នៅវេលាម៉ោង៥ល្ងាច ហើយទាំងអស់គ្នាអាចធ្វើការចុះឈ្មេាះបានពីពេលនេះទៅរហូតដល់ថ្ងៃ៣១ ខែកក្កដាខាងមុខនេះ។ យ៉ាងណាមិញយើងនៅមិនទាន់ដឹងទេថាអាល់ប៊ុមថ្មីរបស់កញ្ញាមានចំណងជើងអ្វី និងផ្សាយចេញទៅនៅពេលណាប្រហែលជាដំណឹងមួយនេះនឹងមានបកស្រាយជូននៅក្នុងកម្មវិធី Fan Meeting របស់កញ្ញាទេពបូព្រឹក្សហើយ។ គួរអោយភ្ញាក់ផ្អើលផងដែរ ត្រឹមតែរយៈពេលប្រហែល១ម៉ោងកន្លះប៉ុណ្ណេាះក្នុងថ្ងៃដដែលកញ្ញាក៏បានបង្ហេាះនូវសារមួយទៀតផ្ទួនៗគ្នាអំពីការពេញអស់នៃចំនួនអ្នកចុះឈ្មេាះចូលរួមហើយ និងជំរាបអោយអ្នកចុះឈ្មេាះទាំងអស់គ្នាចាំយកសំបុត្រនៅតង់ទីពីរទៀត។ តេាះរង់ចាំមើលទាំងអស់គ្នាថានៅក្នុងកម្មវិធី TBP Fan Meeting មានកំពូលតារាល្បីៗណាខ្លះមកចូលរួម តែអេដមីនជឿជាក់ថាក្នុងនេាះច្បាស់ជាមានរូបលោកជីដេវីតខានមិនបានតែម្តង! 

296449456_601445168011950_8096984454256972044_n

តើការប្រគុំតន្រ្តីរបស់កញ្ញាទេពបូព្រឹក្សមានការសម្តែងរួមគ្នាជាមួយលោកជីដេវីតដែរទេ? ហើយនៅក្នុងអាល់ប៊ុមថ្មីរបស់កញ្ញាអាចមានការរួមសហការជាមួយលោកជីដេវីតបែបណាខ្លះ ហើយបទចំរៀងលើកនេះមានខនសេបពីអ្វីខ្លះទៅ ពិតជាគួរអោយចង់ដឹងណាស់!

អត្ថបទដោយ វត្តី


ថ្ងៃចន្ទ, 01 ខែសីហា 2022 13:18  BeeTube News