BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Elon Musk និយាយថា Twitter ស្លាប់ដោយសារ Justin Bieber & Taylor​ Swift ស្ថិតក្នុង Top10 Follower បើទោះបីជាពុំសូវលេងក៏ដោយ

ថ្ងៃអង្គារ, 19 ខែមេសា 2022 11:13  BeeTube News

 

Musk-Twitter-stake (1) (1)

លោក Elon Musk ដែលជាមហាសេដ្ឋីមួយរូបរបស់អាមេរិកដែលចូលចិត្តលេងបណ្តាញសង្គម​ Twitter ដែលគ្រប់គ្នាស្ទើរតែចាត់ទុករូបលោកជាតារាឬសិល្បៈករមួយរូបទៅហើយ បានធ្វើការចែករំលែកនូវតារាងកំពូល Account ទាំង១០ ដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងកម្មវិធី Twitter និងបានថែមទាំងនិយាយថា “ភាគច្រើននៃAccountកំពូលៗទាំងនេះ កម្រសរសេរឬផុសអ្វីមួយណាស់ ហើយលោកបានបន្ត Tweet ជាមួយតារាងដែលមានគណនីរបស់រូបលោកដែលស្ថិតនៅលេខរៀងទី៨ ដែលមានអ្នក follow ចំនួន ៨១លាននាក់ ហើយ Account ទំាង៩ ផ្សេងទៀតនោះគឺ៖ ទី១ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​ គឺលោក បា៉រ៉ាក់ អូបាម៉ា ដែលមានអ្នក follow ចំនួន ១៣១ លាននាក់ ទី២គឺ តារាចំរៀងជនជាតិកាណាដា Justin Bieber ទី៣ Katy Perry ទី៤ Rihanna ទី៥ កីឡាករបាល់ទាត់ Cristiano Ronaldo ទី​៦ Taylor Swift ទី៧ Lady Gaga និងចុងក្រោយគឺ នាយករដ្ធមន្រ្តីឥណ្ឌា Narendra Modi និង Ellen Show។

justin-bieber-concert-1476883490

គាត់បានបន្តទៀតថា “ជាឧទាហរណ៍៖ តារាចម្រៀងស្រី Taylor Swift មិនដែលបានផុសអ្វីនោះទេ នៅក្នុងរយៈពេលបីខែចុងក្រោយ ចំណែកឯ Justin Bieber វិញផុសតែម្តងគត់នៅក្នុងឆ្នាំនេះ”។

seteteewe

ក្រោយពីចែករំលែកមតិការបស់លោក ភ្លាមៗនោះក៏មានអ្នកគាំទ្ររបស់ Taylor Swift ជាច្រើននាក់ បានរំលែកតៗគ្នានិងបាននិយាយថា ប្រហែលជានាងរវល់នឹងការសរសេរបទចម្រៀង ឬអ៊ាលប៊ុមថ្មីជាក់ជាមិនខាន ពីព្រោះថានាងនឹងមានគម្រោងបញ្ចេញ Album ចាស់ៗរបស់នាងទាំង4 ដែលមានដូចជា Debut Album, Speak Now, 1989, Reputation ទៅជា Taylor Version ដើម្បីមានកម្មសិទ្ធបញ្ញា បន្ទាប់ពីមានការលក់ទៅអោយ Scooter Braun និងមួយចំនួនទៀតបាននិយាយថា នេះរូបនាងក៏អាចរវល់ធ្វើអ្វីៗជាច្រើនផ្សេងទៀតដូចជា ដើរលេងកម្សាន្ត ជួបជុំមិត្តភក្តិ ឬគ្រួសារជាជាងលេងបណ្តាញសង្គម ដែលសម្បូរទៅមតិនយោបាយមួយនេះ។ ចំណែកឯអ្នកគាំទ្ររបស់​ Justin Bieber ជាច្រើននាក់មានការសប្បាយចិត្ត ដោយសារតែអាចមកពីលោករវល់នឹងការមើលថែប្រពន្ធជាទីស្រឡាញ់របស់លោក ឬការរៀបចំគម្រោងប្រគុំតន្រ្តី Tour របស់លោកផងដែរ។  

d2959961-cc88-4697-8aca-3911aeb8e15e_1557231_TABLET_LANDSCAPE_LARGE_16_9

អត្ថបទដោយ Calvin Nann & KuyDorng


ថ្ងៃអង្គារ, 19 ខែមេសា 2022 11:13  BeeTube News