ក្រោយពីជោគជ័យនឹងអាល់ប៊ុមទី១០ Midnight របស់ខ្លួន Taylor Swift មិនបានបង្អង់យូរនោះទេដោយការចាប់ផ្តើមនៃការងារថ្មីរបស់នាងមួយទៀតតែគ្រប់គ្នានឹកស្មានមិនដល់។ យោងទៅតាមសារព័ត៌មានដ៏ល្បីThe Sun បានប្រាប់អោយដឹងថាគំរោងការងារបន្ទាប់នោះគឺជាការចេញអាល់ប៊ុម Re-Recording Speak Now Speaរបស់នាងដែលបានចេញកាលពីឆ្នាំ២០១០កន្លងមក។គម្រោងនៃការចេញSpeakNow Taylor’s Version នេះអាចនឹងចេញមុនកាលបរិឆ្ឆេទនៃដំណើរការប្រគំតន្រ្តីទេសចរណ៍ Eras Tour របស់នាងមកដល់នៅក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
អាល់ប៊ុម Speak Now គឺជាអាល់ប៊ុម Re-Recording មួយក្នុងចំណោមអាល់ប៊ុមទាំង៦របស់ Taylor Swift ដែលគ្រោងនឹងចេញផ្សាយដែលមានដូចជា Taylor Swift(2006), Fearless(2008), Red(2012), 1989(2014), និង Repution(2017)។ កន្លងទៅនេះ អាល់ប៊ុម Re-Recording Red និង Fearless បានចេញ និងទទួលជោគជ័យរួចមកហើយដោយឈរនៅលើតារាងលេខរៀងទី១ផងដែរ។
ការធ្វើ Re-Recording អាល់ប៊ុមទាំង៦របស់ Taylor Swift ដោយភាពសស្រាក់សស្រាំនិងការប្រឹងប្រឹងយ៉ាងខ្លាំងក្លាមួយនេះបណ្តាលអោយទស្សនិកជនជាច្រើនមានការសង្ស័យហេតុអ្វី Taylor Swift ចាំបាច់ត្រូវចំណាយពេលធ្វើ Re-Recording អាល់ប៊ុមទាំងនេះ។ ជាការពិតទៅគឺដោយសារអាល់ប៊ុមទាំង៦របស់ Taylor Swift នេះត្រូវបានលក់ទៅអោយក្រុមហ៊ុនផលិតកម្មចាស់របស់នាងរួចមកហើយនៅក្នុងតំលៃ 300 លានដុល្លា នោះទើបធ្វើអោយ Taylor Swift ត្រូវបង្កើតអាល់ប៊ុមទាំងនោះឡើងវិញក្នុងរសជាតិថ្មីមួយទៀតរបស់នាងដើម្បីទទួលបានកម្មសិទ្ធិបញ្ញារបស់នាងត្រលប់មកវិញ។