BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Taylor Swift បង្ហាញខ្លួនសារជាថ្មីជាមួយ Soundtrack “This Love” នៅក្នុងខ្សែភាពយន្តថ្មីរបស់ក្រុមហ៊ុន Amazon 

ថ្ងៃអង្គារ, 10 ខែឧសភា 2022 10:21  BeeTube News

 

Taylor-Swift

បទចម្រៀង​ “This Love” គឺជាបទចម្រៀងទី២សម្រាប់អាល់ប៊ុម ១៩៨៩ Taylor’s Version បន្ទាប់ពីបទ Wildest Dream ដែលបានចេញកាលពីឆ្នាំមុនរបស់នាង។ វាជាបទចំរៀងដែលនាងនិពន្ធតែម្នាក់គត់កាលពីឆ្នាំ២០១២ ហើយបានសហការផលិតជាមួយអ្នកនិពន្ធ Nathan Chapman ។ វាត្រូវបានចេញផ្សាយពីរលើកគឺទីមួយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ហើយលើកទីពីរគឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុង Trailer នៃរឿងភាគរបស់ក្រុមហ៊ុន Amazon Prime ។

-10

ចំណែកឯភាពយន្តរឿង “The Summer I Turned Pretty” នឹងចាក់បញ្ចាំងលើកដំបូងនៅលើ Prime Video នៅថ្ងៃទី១៧ ខែមិថុនា។ នៅក្នុងរឿងនេះ Lola Tung ដើរតួសម្តែងជា តួស្រី -Isabel “Belly” Conklin ដែលជាក្មេងស្រីជំទង់​ម្នាក់ ដែលបានចំណាយពេលវិស្សមកាលរដូវក្តៅជាមួយម្តាយ និងបងប្រុសរបស់នាង ហើយបានជាប់ក្នុងតំបន់ត្រីកោណមួយជាមួយមិត្តភ័ក្តិពីកុមារភាព និងបងប្រុសរបស់គាត់។ វាគឺជាភាពយន្តមួយបែបមនោសញ្ចេតនារបស់ក្មេងវ័យជំទង់អាមេរិកហើយដែលកើតចេញមកពីការច្របាច់បញ្ចូលគ្នានៃរឿងបីភាគតៗគ្នាគឺ The Summer I Turned Pretty (2009), It’s Not Summer Without You (2010), ហើយនិង We’ll Always Have Summer (2011)។

summer-i-turned-pretty-trailer

សម្រាប់ខ្សែរភាពយន្តនេះត្រូវបាននិពន្ធឡើយដោយ លោក Jenny Han ហើយនិងចេញផ្សាយដោយ លោក Simon និងលោក Schuster ។ សម្រាប់អត្ថន័យនៅក្នុងខ្សែរភាពយន្តនេះមានពីរចំណុចធំៗគឺ មួយនិយាយអំពីការផ្លាស់ប្តូរនៃអាយុនិងវ័យពីកុមារភាពទៅជាមនុស្សជំទង់ និងពីជំទង់ទៅជាមនុស្សពេញវ័យ ហើយត្រូវជួបបញ្ហានិងរឿងរ៉ាវនៅក្នុងជីវិតប្រចាំថ្ងៃ និងត្រូវរៀនដោះស្រាយវាដោយខ្លួនពួកគេផ្ទាល់ ហើយចំណុចទីពីរគឺនិយាយអំពីឯករាជ្យភាព ដែលគេចង់បង្ហាញឲ្យឃើញថា នៅពេលតួអង្គនៅក្នុងរឿងធំឡើង និងមានភាពចាស់ទុំ ដូច្នេះគេត្រូវការភាពម្ចាស់ការលើខ្លួនឯង និងរៀនធ្វើការសម្រេចចិត្តដោយខ្លួនឯងទៅលើជោគវាសនាជីវិតរបស់ពួកគេ៕

Getty_TaylorSwift_020222

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃអង្គារ, 10 ខែឧសភា 2022 10:21  BeeTube News