Taylor Swift បានទទួលបានពានរង្វាន់ Grammys ជាច្រើន ហើយឥឡូវនេះ នាងទទួលបានងារថ្មី គឺបណ្ឌិត។កាលពីថ្ងៃពុធមិ្សលមិញ នាងទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកវិចិត្រសិល្បៈពីសាកលវិទ្យាល័យញូ៉យក។ នៅខណៈពេលដែលនាងដើរទៅកាន់ឆាកនៅឯពហុកីឡាដ្ធាន យ៉ានគី (Yankee Stadium) មនុស្សជាច្រើនបានស្រែកហោរកញ្ច្រៀវយ៉ាងខ្លាំងដើម្បីស្វាគមន៍នាង។ នាងបាននិយាយលេងសើចទៅកាន់និស្សិត ដែលត្រៀមបញ្ចប់ការសិក្សារាប់សិបពាន់នាក់ដែលបានប្រមូលផ្តុំគ្នាថា ខ្ញុំប្រាកដ ៩០% ថាហេតុផលចម្បងដែលខ្ញុំនៅទីនេះ គឺដោយសារតែខ្ញុំមានបទចម្រៀងមួយ ដែលមានចំណងជើងថា ២២។
Taylor Swift បាននិយាយនៅក្នុងសុន្ទរកថាចាប់ផ្តើមរបស់នាងថា “ខ្ញុំមិនដែលមានបទពិសោធន៍រៀននៅមហាវិទ្យាល័យទេ។ ខ្ញុំបានចូលរៀននៅវិទ្យាល័យរហូតដល់ថ្នាក់ទី១០ ហើយបន្ទាប់មកបានបញ្ចប់ការសិក្សារបស់ខ្ញុំ ដោយគ្រាន់តែធ្វើការងារសាលានៅលើកម្រាលឥដ្ធនៃទីចំណតអាកាសយានដ្ធាន”។ Taylor Swift ដែលជា តារាចម្រៀង អ្នកនិពន្ធ ផលិតករ និងជាអ្នកដឹកនាំ បាននិយាយថា នាងបានចាប់ផ្តើមអាជីពខាងតន្រ្តីនៅអាយុ១៥ឆ្នាំ ដោយបានធ្វើដំណើរកំសាន្តទៅកាន់ស្ថានីយ៍វិទ្យុផ្សេងៗពីគ្នានៅទូទាំងប្រទេស។ នាងបានបន្តលក់អាល់ប៊ុមបានជាង ១០០ លានអាល់ប៊ុម ហើយបានឈ្នះអាល់ប៊ុមប្រចាំឆ្នាំនៅ Grammys ក្នុងឆ្នាំ២០២១ សម្រាប់អាល់ប៊ុម “Folkore” ដែលធ្វើឲ្យនាងក្លាយជាស្រ្តីដំបូងគេដែលឈ្នះពានរង្វាន់បីដង។ នាងបានឈ្នះពានដំបូងនៅក្នុងឆ្នាំ ២០១០ សម្រាប់អាល់ប៊ុម “Fearless” ហើយនិងការឈ្នះពានមួយទៀតនៅក្នុងឆ្នាំ ២០១៦ សម្រាប់អាល់ប៊ុម “១៩៨៩”។
នាងបានចែករំលែកដំបូន្មានជាមួយនិស្សិត ប៉ុន្តែនាងបានបង្ហាញអារម្មណ៍រាងរអៀសខ្លួនបន្តិចថា “ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រាប់អ្នកទាំងអស់គ្នានូវអ្វីដែលត្រូវធ្វើនោះទេ ពីព្រោះអ្នកទាំងអស់គ្នាធ្វើបានល្អហើយ ដូច្នេះក្តីសុបិន្តរបស់អ្នកទាំងអស់គ្នាបានសម្រេចហើយនៅថ្ងៃនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាងបានប្រាប់ពីល្បិចប្រចាំជីវិតនៅពេលនាងចាប់ផ្តើមក្តីសុបិន្តរបស់នាងដំបូង”។ នាងបាននិយាយថា “កុំខ្មាស់អៀនក្នុងការព្យាយាម។ ការប្រឹងប្រែងគឺជាទេវកថា”។ នាងបានបន្តទៀតថា "កំហុសគឹជៀសមិនរួចទេ ប៉ុន្តែនៅពេលដែលមានរឿងលំបាកកើតឡើងចំពោះយើង យើងនឹងងើបឡើងវិញ យើងនឹងរៀនពីវា ហើយយើងនឹងរីកចម្រើនជាងមុន ដោយសារតែវា"។
ដរាបណាយើងនៅមានឱកាសសម្រាប់ដកដង្ហើម យើងត្រូវតែដក។ ដកដង្ហើមចូល ដកដង្ហើមចូលឲ្យជ្រៅៗ ហើយដកចេញវិញ។ ឥឡូវនេះខ្ញុំគឺជាគ្រូពេទ្យ ដូច្នេះខ្ញុំដឹងពីរបៀបដកដង្ហើម។ ជាចុងក្រោយ នាងបាននិយាយថា “ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងដឹងហើយថាខ្ញុំមានមោទនភាពប៉ុណ្ណា ដែលបានមកចែករំលែកជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ”៕
បកប្រែដោយ៖ ម៉ៅ គុយដង់