BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Taylor Swift ប្រកាសចេញផ្សាយ MV បទទី3 “Lavender Haze” ពីអាល់ប៊ុម Midnight នៅវេលាពាក់កណ្តាលអធ្រាត្រ

ថ្ងៃសុក្រ, 27 ខែមករា 2023 16:30  BeeTube News

2023-01-27 16.26.55

បន្ទាប់ពីវិដេអូចម្រៀង«Anti-Hero» និង«Bejeweled»របស់Taylor Swift នៅក្នុងអាល់ប៊ុម Midnightបានចេញផ្សាយរួចមក បទចម្រៀង Visual ទី១នៅលើអាល់ប៊ុមនេះផ្ទាល់«Lavender Haze» នឹងក្លាយជាវិដេអូចម្រៀងទី៣ដែល TaylorSwift គ្រោងនឹងចេញផ្សាយនៅវេលាយប់ម៉ោង១២អធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករានេះ។នៅទីបំផុត Taylor Swift បានធ្វើការត្រៀមទំលាក់ MV “Lavender Haze” ហើយដោយមានការបង្ហោះពន្ញាក់អារម្មណ៍មួយនៅលើគណនីបណ្តាញសង្គមរបស់នាងមួយចំនួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៦នេះ។ អ្នកចម្រៀង Pop វ័យ៣៣ឆ្នាំរូបនេះបានប្រកាសចេញផ្សាយវិដេអូចម្រៀងទី៣របស់ខ្លួនដែលជាបទ Visualទី១ នៅក្នុងអាល់ប៊ុម Midnight ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំអស់រយៈពេលជាយូរ និងមានផ្សាយបន្តផ្ទាល់នៅម៉ោង​​​១២យប់ពាក់កណ្តាលអធ្រាត្រនេះតែម្តង។

2023-01-27 16.27.01

Taylor Swift បានសរសេរខេបសិននៅលើការបង្ហោះនោះឡើងថា«Meet me at midnight…for the Lavender Haze music video premiere (!!!!!!!!)»នាងក៏បានចែករំលែកវិដេអូ Teaser ខ្លីមួយរយៈពេល៩វិនាទី ដែលមានរូបរបស់នាងអង្គុយលើគ្រែ ពាក់អាវយឺតធំ ជាមួយនឹងគូស្នេហ៍របស់នាងគេងក្បែរនោះហើយមានផ្សែងពណ៌ស្វាយសាយភាយចេញមកនៅពេលភ្លេងចាប់ផ្តើមលេង។ ការរង់ចាំ Premiere បទនេះក៏កំពុងតែធ្វើឡើងដូចគ្នានៅលើឆាណែលយូធូបផ្លួវការរបស់ Taylor Swift ផងដែរ ដែលមានរូបនាងអង្គុយងូតទឹកនៅក្នុងទឹកខាប់ពណ៌ស្វាយ សក់ទទឹកជោគ និងមានបបូរមាត់ពណ៌ Dark Violet។ គួរបញ្ជាក់ផងដែរ Taylor Swift បានរង់ចាំវិដេអូចម្រៀង«Lavender Haze» នេះអស់រយៈពេលជាង៣ខែមកហើយ រាប់ចាប់តាំងពីការចេញផ្សាយវិដេអូចម្រៀងនៃបទ«Bejeweled» កាលពីចុងខែតុលាកន្លងទៅនេះ។ ចំណែកបទនេះផងដែរក៏បានចេញផ្សាយត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការទំលាក់បទ Lead Single ទី១ «Anti-Hero»។ 

2023-01-27 16.27.06

2023-01-27 16.27.09


 


ថ្ងៃសុក្រ, 27 ខែមករា 2023 16:30  BeeTube News