BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Taylor Swift ប្រកាសចេញអាល់ប៊ុមទី១០ ខណៈពេលឡើងថ្លែងទទួលពានរង្វាន់ MTV VMAs 2022

ថ្ងៃចន្ទ, 29 ខែសីហា 2022 15:25  BeeTube News

 

gettyimages-1661737353

នៅយប់ថ្ងៃអាទិត្យ ទី២៨ ខែសីហាកន្លងទៅនេះ សិល្បករជាច្រើនបានទទួលបានពានរង្វាន់ទៅតាមប្រភេទរបស់ខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV VMAs 2022 ហើយក្នុងនោះដែរក៏ឃើញថាកញ្ញា Taylor Swift តារាចំរៀងជនជាតិអាមេរិកដ៏ល្បីឈ្មោះក៏ទទួលបានពានរង្វាន់ដល់ទៅ៣ឯណោះនៅលើបទចំរៀង All too well របស់នាង ដែលមាន២រង្វាន់ជាប់ដោយការបោះឆ្នោតគាំទ្រលើផ្នែក​​​ Video of the year, Best longform video និងពានរង្វាន់ផ្អែកទៅលើការដាក់ពិន្ទុដោយមិនការបោះឆ្នោតលើផ្នែក Best Direction។បន្ទាប់ពីឆ្លងការឡើងទទួលយកពានរង្វាន់ និងបង្ហាញចំណាប់អារម្មណ៍ជាច្រើនសារ កញ្ញា Taylor Swift បានសម្តែងអារម្មណ៍ប្រាប់បណ្តាអ្នកគាំទ្ររបស់នាងថាបើសិនបើពួកគេទាំងអស់គ្នាពិតជាល្អនឹងនាងបែបនេះ នាងមានតែពាំនាំដំណឹងល្អមួយជូនសំរាប់ពួកគេ។

4000new

បន្ទាប់មកកញ្ញា Taylor Swift ក៏រៀបរាប់ប្រាប់ទាំងស្នាមញញឹមស្រស់ស្រាយថានាងនឹងមានគំរោងចេញអាល់ប៊ុមថ្មីនៅក្នុងថ្ងៃទី២១ ខែតុលាខាងមុននេះហើយ។ ក្រោយមក Taylor Swift ក៏បានបង្ហោះពត៌មានមួយចំនួនទាក់ទងនឹងអាល់ប៊ុមថ្មីរបស់នាងនៅក្នុងគណនី Instagram ជាមួយនឹងផ្ទាំងរូបភាពអាល់ប៊ុមឈ្មោះ Midnight និងបទចំរៀងទាំង១៣បទដែលត្រូវបានបែងចែកជា Side A និង Side B។ 

300186941_626250398866782_1598377763165271065_n

Taylor Swift បានបញ្ជាក់អោយដឹងថាបទចំរៀងទាំង១៣បទនេះ នាងសរសេររៀបឡើងនៅក្នុងពេលពាក់កណ្តាលយប់ នូវអ្វីៗដែលមានស្កេស្កះនៅក្នុងខួរក្បាលរបស់នាងពោរពេញដោយអារម្មណ៍ច្របូកច្របល់ទាំងភាពភ័យខ្លាចទាំងភាពកក់ក្តៅ តែទោះជាយ៉ាងម៉េចក៏ដោយក៏នាងមិនបោះបង់ក្តីសង្ឃឹមបន្តដើរទៅមុខដើម្បីជួបខ្លួនឯងម្តងទៀតនៅរាល់ពេលពាក់កណ្តាលអធ្រាត្រ។ គួរបញ្ជាក់ផងដែរ​​​អាល់ប៊ុមមួយនេះគឺជាស្ទូឌីអូអាល់ប៊ុមទី១០របស់កញ្ញា Taylor Swift ហើយដែលហៅថា TS10។

300962744_626250475533441_2752060541723099090_n

 


ថ្ងៃចន្ទ, 29 ខែសីហា 2022 15:25  BeeTube News