BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Taylor Swift បំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើនដោយអាល់ប៊ុម Midnights

ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 16:18  BeeTube News

អាល់ប៊ុម Midnight របស់ Taylor Swift បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តអាមេរិកក្លាយជាអាល់ប៊ុមដំបូងគេបំផុតដែលបានលក់អស់ច្រើនជាងគេបំផុតនៅក្នុងរយៈពេលមួយថ្ងៃដែលមានចំនួនរហូតទៅដល់៨សែនCopies តាមរយៈ digital album download, CD, ថាសចម្រៀង, និងកាសែតចម្រៀងផងដែរខណៈដែលនាំមុខបទចំរៀង Harry’s House របស់លោក Harry សមាជិកក្រុមចម្រៀង One Direction ដែលទទួលបាន៦សែន Copies ជាងត្រឹមរយៈពេលមួយសប្តាហ៍។ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ Taylor Swift ទទួលបានបំបែកកំណត់ត្រាលក់ថាសចម្រៀងបានច្រើនជាងគេបំផុតប្រចាំសប្តាហ៍សំរាប់នៅក្នុងសម័យកាលទំនើបនេះផងដែរ ដោយមានចំនួន៤សែនCopies ខណៈដែល Harry ទទួលបានត្រឹមតែជិត ២សែនប៉ុណ្ណោះដែលនាពេលបច្ចុប្បន្ននេះពិភពលោកកំពុងតែបាត់បង់ការលក់នៃថាសចម្រៀងដោយសារតែកំណើនការស្តាប់តន្រ្តីតាមរយៈប្រពន្ធ័ Digital Streaming មានភាពទូលំទូលាយ។ តែបើនិយាយដល់កម្មវិធី Stream បទចម្រៀងដូចជា Spotify ផងដែរ Taylor Swift ក៏ទទួលបានការនាំមុខគេបង្អស់សំរាប់ចំនួនអ្នកចូលស្តាប់អាល់ប៊ុម Midnight ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ដែលមានចំនួន 228.2 លានដង នាំមុខ Bunny និង Drake ដែលមានអ្នកចុចស្តាប់ 183.2 លានដង និង176.8លានដងរៀងគ្នា។ គួរអោយកត់សម្គាល់ផងដែរ នៅរយៈពេល៣ម៉ោងបន្ទាប់ពីចេញផ្សាយអាល់ប៊ុម Midnight Taylor Swift ក៏បានបន្ថែមបទចម្រៀងទាំង៧ទៀតរបស់នាងទៅក្នុងបណ្តាកម្មវិធី Digital Streaming នានា ដែលធ្វើអោយបទចម្រៀងសរុបនៃអាល់ប៊ុម Midnight ឡើងទៅដល់ ២០បទ។ គួរបញ្ជាក់ផងដែរ អាល់ប៊ុម Reputation របស់ Taylor Swift កាលពីឆ្នាំ២០១៧ ក៏ជាអាល់ប៊ុមទទួលបានការលក់បានច្រើនជាងគេបង្អស់នៅក្នុងសប្តាហ៍ដំបូងក្នុងប្រទេសអាមេរិកដែលមានជាង១លាន Copies។ ដោយមានកំណត់ត្រាតន្រ្តីតាំងពីឆ្នាំ១៩៩១មក មានត្រឹមតែ២៣អាល់ប៊ុមប៉ុណ្ណោះក្នុងប្រទេសអាមេរិកដែលទទួលបានការលក់យ៉ាងហោចណាស់១លាន Copies ត្រឹមរយៈពេល១សប្តាហ៍ ដោយក្នុងនោះក៏មានអាល់ប៊ុម25របស់ Adele ផងដែរ។


 


ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 16:18  BeeTube News