BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Taylor Swift ធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះគំរោងអាល់ប៊ុមថ្មី "Midnights"

ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 13:02  BeeTube News

 

FffADh8WYAA4u5z

អាល់ប៊ុម Midnight គឺជាអាល់ប៊ុមទី១០បន្ទាប់ពីអាល់ប៊ុម Evermore របស់ Taylor Swift ដែលត្រូវបានប្រកាសថានឹងចេញនៅថ្ងៃទី២១ ខែតុលាខណៈពេលដែលនាងឡើងទទួលពានរង្វាន់នៅក្នុងកម្មវិធី MTV Video Music Awards 2022។ អាល់ប៊ុមនេះត្រូវផលិតឡើងដោយក្រុមហ៊ុន Republic Records ផលិតកម្មរបស់ Taylor Swift នាពេលបច្ចុប្បន្ននេះ។ តួយ៉ាង Taylor Swift ក៏ធ្លាប់បង្ហាញខ្លះៗរួចមកហើយទាក់ទងនឹងរឿងរ៉ាវមួយចំនួនអំពីអាល់ប៊ុម Midnight នេះ ដូចជាបទចំរៀងទាំង១៣បទដែលស្ថិតនៅក្នុងអាល់ប៊ុមមួយនេះគឺបានដកស្រង់នូវអារម្មណ៍និងរឿងរ៉ាវពិតៗរបស់នាងពីអតីតកាលដោយសរសេរឡើងនៅវេលារៀងរាល់ពាក់កណ្តាលយប់តែម្តងដើម្បីទទួលបានអារម្មណ៍សេសសល់ពិតៗរបស់នាងផ្ទាល់។ បទចំរៀងទាំង១៣បទនោះមានចំណងជើងថា 1. Lavender Haze, 2.Maroon, 3.Anti Hero, 4. Snow on the Beach (ft.Lana Dek Rey), 5. You’re on your own,kid, 6.Midnight Rain, 7.Question…?, 8.Vigilante Shit, 9.Bejeweled, 10.Labyrinth, 11.Karma, 12.Sweet Nothing, 13. Mastermind។ 

Capturedff-1

សំរាប់បទ Anti Hero ដែលជាបទទី៣នៃអាល់ប៊ុម Midnight Taylor Swift បានបង្ហាញចំណាប់អារម្មណ៍របស់តាមរយៈគណនី​​​ Instagram ថានាងពិតជាពេញចិត្តបទមួយនេះខ្លាំងណាស់ ហើយបទមួយនេះដែរគឺជាបទដែលនាងបានលាតត្រដាងអំពីចំនុចដែលនាងមិនមានការទុកចិត្តលើខ្លួននាងជាច្រើន និងវាប្រៀបដូចជាគន្លឹះស្រាយមួយអំពីបញ្ហាទាំងឡាយដែលនាងមិនចូលចិត្តខ្លួនឯង។ គួរបញ្ជាក់ផងដែរសំរាប់អាល់ប៊ុម Midnight នេះនឹងធ្វើការផ្សាយ Teaser Trailer ជាផ្លូវការនៅក្នុងថ្ងៃទី២០ ខែតុលាផងដែរដោយបន្តដោយអាល់ប៊ុមទាំងមូលនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃបន្ទាប់។ យ៉ាងណាមិញ មានតែបទចំរៀងចំនួនពីរបទប៉ុណ្ណោះដែលនឹងចេញផ្សាយ Music Video នៅក្នុងពេលទន្ទឹមនឹងគ្នានោះ ដោយបទចំរៀង«Anti Hero» នឹងចេញផ្សាយនៅវេលាយប់ថ្ងៃជាមួយគ្នាផងដែរ រីឯបទចំរៀងមួយទៀតដែលនៅមិនទាន់បានប្រកាសនៅឡើយនឹងចេញផ្សាយនៅថ្ងៃទី២៥ ខែតុលាខាងមុខនេះ។


ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 13:02  BeeTube News