BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកគាំទ្ររបស់ Taylor Swift បង្កើតទ្រឹស្តីបញ្ជាក់ថាអាល់ប៊ុម Midnight នឹងមានការ Inspire នៅឆ្នាំទស្សវត្សន៏ទី៧០

ថ្ងៃពុធ, 07 ខែកញ្ញា 2022 09:42  BeeTube News

 

Collage-Maker-31-Aug-2022-09.56-PMll

បន្ទាប់ពីកញ្ញា Taylor Swift បានប្រកាសប្រាប់ពីការជិតចេញផ្សាយនៃអាល់ប៊ុម Midnight ធ្វើអោយបណ្តាអ្នកគាំទ្ររបស់នាងចាប់ផ្តើមមានទ្រឹស្តីមួយចំនួនពាក់ពន្ធ័នឹងអាល់ប៊ុមមួយនេះ។ នៅពេលនេះនាងក៏បានចែករំលែកបន្ថែមទៀតទៅលើអាល់ប៊ុមថ្មីរបស់នាងដែលធ្វើអោយអ្នកគាំទ្រកាន់តែគំនិតទ្រឹស្តីជាច្រើនទៀតលើកឡើងមក។ កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា Taylor Swift បានបញ្ចេញពត៌មានSpecial editionខ្លះៗទាក់ទងនឹងអាល់ប៊ុម ដោយក្នុងនោះមានគំរបអាល់ប៊ុមថ្មីរៀងៗខ្លួន។ គំរបអាល់ប៊ុមថ្មីទាំងនោះមានរាប់បញ្ចូលរូបថតមួយចំនួនរបស់កញ្ញា Taylor Swift ដែលផ្តល់ជាតំរុយមួយដល់អ្នកគាំទ្ររបស់នាងថានោះជាអាល់ប៊ុមស្តែងឡើងនៅក្នុងឆ្នាំ1970។ នៅលើទំព័រRedditមួយដែលរៀបរាប់អំពីទ្រឹស្តីទាក់ទងនឹងអាល់ប៊ុម Midnight របស់កញ្ញា Taylor Swift អ្នកលេងម្នាក់បានលើកឡើងតាមរយៈការប្រើ Google Lens នាងបានរកឃើញថាឧបករណ៍តន្ត្រីព្យាណូដែលមាននៅក្នុងរូបភាពគំរបអាល់ប៊ុមនោះគឺជាប្រភេទព្យាណូអេឡិចត្រូនិច Wurlitzer ដែលអាចរកបាននៅក្នុងឆ្នាំ1960 ដល់1970។

Capturedff

គួរបញ្ជាក់ផងដែរថាលោក Ray Charles ដែលបានធ្លាប់លេងព្យាណូមួយនេះគឺស្ថិតនៅក្នុងសម័យកាលឆ្នាំ1959 ហើយសូម្បីតែសម្ភារៈប្រើប្រាស់ដូចជាកំរាលព្រំ វាំងនន សំលៀកបំពាក់ ចង្កៀង    និងកៅអីក៏សុទ្ធសឹងបង្ហាញពីតថភាពសម័កាលនោះដែរ។ អ្នកគាំទ្រម្នាក់ទៀតក៏បានលើកឡើងថា ឈុតឆាករត់ចេញពីបន្ទប់ទឹកក៏ធ្វើអោយគេនឹកដល់រូបភាពសម្តែងនៅក្នុងឆ្នាំ1970ផងដែរ។ ម្យ៉ាងវិញទៀតផងដែរអាល់ប៊ុមមួយនេះក៏មានភាពស្រដៀងគ្នានឹងបទចំរៀង Lover របស់ Taylor Swift ដែលបង្ហាញពីសំលៀកបំពាក់ក៏ដូចជាក្រាហ្វិកពណ៌ផ្កាឈូក និងការរៀបចំតុបតែងខ្លួន និងឆាកសម្តែងនៅក្នុងសម័យ 1970 ផងដែរដែលសុទ្ធជាភស្តុតាងទាញបានថាអាល់ប៊ុម Midnight ក៏ឆ្លុះបញ្ចាំងពីសម័យកាល 1970ដូចគ្នា។ អ្វីដែលកាន់តែចម្លែកទៅទៀតនោះ Cassette ដែលបានដាក់លក់នៅលើ Store របស់នាងបានដាក់ស្លាកសញ្ញានូវ Logo ចាស់របស់ផលិតកម្មបច្ចុប្បន្នរបស់នាងគឺ Republic Record ដែលត្រូវបានប្រើប្រាស់កាលពីឆ្នាំពី 1995 ដល់ 2006។​ 

gettyimages-1661737353

 


ថ្ងៃពុធ, 07 ខែកញ្ញា 2022 09:42  BeeTube News