BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទ Taylor Swift ft Lana Del Rey “Snow on the beach” ទទួលរងការរិះគន់

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 16:25  BeeTube News

កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ Taylor Swift បានចេញនូវអាល់ប៊ុមថ្មីដែលមានឈ្មោះថា Midnight ហើយបទចំរៀងមួយបទរបស់នាងដែលនៅក្នុងអាល់ប៊ុមនោះមានចំណងជើងថា Snow on the beach គឺជាការសម្តែងរួមគ្នាជាមួយនឹង Lana Del Rey។ 

maxresdefault-10

Taylor Swift បានបង្ហាញចំណាប់អារម្មណ៍របស់នាងនៅលើគណនី Instagram ថា នាងគឺជាអ្នកគាំទ្រម្នាក់របស់ Lana Del Rey ចំណែកបទចំរៀងមួយនេះគឺនិយាយអំពីការធ្លាក់ក្នុងសេចក្តីស្រលាញ់ជាមួយនរណាម្នាក់នៅក្នុងពេលជាមួយគ្នាដែលពួកគេក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍យើងវិញដូចគ្នា។ Taylor Swift ក៏បានបន្តទៀតថា Lana Del Rey គឺជាសិល្បករដ៏អស្ចារ្យម្នាក់ក្នុងគំនិតរបស់នាង ហើយកាលដែលនាងអាចមានវត្តមាននៅក្នុងសម័យកាលតែមួយជាមួយនឹង Lana Del Rey គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយសំរាប់នាងហើយ។ នៅខណៈពេលដែលនាងព្រមជួយរួមសហការការងារជាមួយខាងក្រុមរបស់ Taylor Swift ដើម្បីផលិតនៅលើបទចម្រៀងមួយនេះគឺជាអ្វីដែលធ្វើអោយ Taylor Swift រីករាយខ្លាំងបំផុតហើយ។

418467122707_1000

យ៉ាងណាមិញផងដែរបទចម្រៀងមួយនេះ Taylor Swift និង​​​Lana Del Reyបានសហការនិពន្ធឡើងជាមួយគ្នាថែមទៀតផង។ អ្វីដែលធ្វើមនុស្សមួយចំនួនមានការមិនពេញចិត្ត Taylor Swift នោះគឺនៅពេលដែលបទចំរៀងត្រូវបានផ្សាយចេញ ហើយ Lana Del Rey មិនមាន Verse ចម្រៀងរបស់ខ្លួននាងនោះទេ​​​ មានត្រឹមតែ Vocal ចម្រៀង Background ប៉ុណ្ណោះ។ នេះគឺជាមូលហេតុដែលធ្វើអោយទាំងអ្នកគាំទ្ររបស់ Taylor Swift និង Lana Del Rey មានការមិនពេញចិត្ត ជាហេតុធ្វើអោយ Lana Del Rey ក្លាយទៅជា Trending Troll មួយនៅលើ Twitter ហើយមិនមែនជានៅក្នុងរូបភាពល្អប៉ុន្មាននោះទេ។ 

 


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 16:25  BeeTube News