យោងតាមគេហទំព័រGlamour Buffបានអោយដឹងថាកញ្ញាTaylor Swiftកំពុងតែធ្វើការងារលើអាល់ប៊ុមថ្មីទី១០របស់នាងដែលមានឈ្មេាះថាTS10 បន្ទាប់ពីនាងខានចេញអាល់ប៊ុមចំរៀងពីរឆ្នាំមកហើយតាំងពីឆ្នាំ២០២០មក។ ប្រភពពត៌មានបានអោយដឹងទៀតផងដែរថាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ នាងបានខិតខំសរសេរ និងថតបទចំរៀងនៅក្នុងទឹកដីស្រុកកំណើតរបស់នាងនៅឯទីក្រុងNasvilleក្នុងរដ្ឋTennessee។ គួរបញ្ជាក់ផងដែរអាល់ប៊ុមFolkloreនិងEvermoreរបស់កញ្ញាTaylorSwiftគឺជាអាល់ប៊ុមទី៨ និងទី៩របស់នាង ដែលនាងបានសបញ្ជាក់ប្រាប់ថាការសរសេរបទចំរៀងផ្អែកឡើងរឿងនិទាននិងមនុស្សនៅជុំវិញខ្លួនហើយអាល់ប៊ុមថ្មីនេះផងដែរក៏ធ្វើអោយមហាជនជាច្រើននាក់ងាកមកចាប់អារម្មណ៍ទំនាក់ទំនងស្នេហារបស់នាងនាពេលបច្ចុប្បន្នវិញ។ អ្នកតាមដានគាំទ្រកញ្ញាTaylor Swiftមួយចំនួនពិតជាបានជ្រួតជ្រាបពីរឿងបែកបាក់ស្នេហារបស់នាងកន្លងមកហើយ ប៉ុន្តែនៅអាល់ប៊ុមថ្មីនេះពួកគេរំពឹងថានឹងបានស្តាប់រឿងរ៉ាវស្នេហាថ្មីរបស់នាងជាមួយតារាសម្តែងប្រុសលោកJoe Alwyn។
រំលឹកទៅកាលចេញអាល់ប៊ុម Folklore និង Evermoreបន្តិច ដំណាលនឹងគ្រានេាះដែរ នាងក៏បានចេញនូវអាល់ប៊ុមFearlessនិងRedសារជាថ្មីនៅក្នុងឆ្នាំ២០២០ ហើយក៏បានជាប់ក្នុងចំណោមអាល់ប៊ុមទាំង១០ដែលលក់ដាច់ជាងគេប្រចាំឆ្នាំ។ ម្យ៉ាងវិញទៀតផងដែរសំរាប់អាល់ប៊ុមទី១០នេះ មានអ្នកគាំទ្ររបស់នាងមួយចំនួននៅរំពឹងទៀតថាសង្ឃឹមវាជាអាល់ប៊ុមឈ្មេាះKarmaទៅចុះមិនមែនជាអាល់ប៊ុមTS10 ព្រេាះមានរឿងរ៉ាវខ្លះៗកាលពីឆ្នាំ២០១៦នៅពេលដែលនាងបំរុងចេញអាល់ប៊ុមKarmaរបស់នាងទៅហើយ ក៏បានខកខានចេញវិញព្រេាះមានពត៌មានមិនល្អជាមួយនឹងលោកKanyeWest ហើយនាងក៏វិលត្រលប់ជាមួយអាល់ប៊ុមReputationវិញនៅក្នុងឆ្នាំបន្ទាប់។ ដំណើរចេញអាល់ប៊ុមរៀងរាល់២ឆ្នាំម្តងរបស់នាងក៏បានរាំងស្ទះនៅកាលគ្រានេាះ ហើយហេតុការណ៍នេាះក៏បានស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្ររបស់នាង និងសង្ឃឹមថាថ្ងៃណាមួយអាល់ប៊ុមKarmaនេាះនឹងត្រូវTaylor Swiftបញ្ចេញមក។