តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាខណៈពេលដែល Tangmo កំពុងជិះទូកលេងតាមទន្លេរជាមួយមិត្តភ័ក្តិ៥នាក់របស់នាង នៅពេលនោះរូបនាងក៏ធ្លាក់ចូលទៅក្នុងទន្លេ Chao Phraya ដែលពេលនោះនាងកំពុងធ្វើដំណើរពីស្ពាន Thon Buri ឆ្ពោះទៅខេត្ត Nonthaburi ។ តាមមិត្តភ័ក្តិបានឲ្យដឹងថា នៅវេលាម៉ោង១០និង៤០នាទីយប់ តារាស្រីរូបនេះបានទៅខាងក្រោយកាប៉ាល់ល្បឿនលឿនដើម្បីសម្រួលខ្លួន។ ខណៈពេលនោះផងដែរTangmo និងមិត្តភ័ក្ដិរបស់នាងមិនបានពាក់អាវការពារការលង់ទឹកនោះទេ។ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង Wisapat Sand Manomaira ដែលនៅជាមួយនាងនៅលើទូក បានដឹងព័ត៌មាននេះមុនគេ ហើយក៏បានស្រែកឱ្យគេជួយ។
ក្រុមអ្នកជួយសង្គ្រោះ និងអ្នកមុជទឹកបានមកដល់កន្លែងកើតហេតុប្រហែលពាក់កណ្តាលអធ្រាត្រ ដើម្បីចាប់ផ្តើមធ្វើការស្វែងរករូបនាង។ ប៉ុន្តែដោយសារចរន្តទឹកខ្លាំង និងងងឹត ក្រុមស្រាវជ្រាវក៏មិនអាចស្វែងរកនាងទាន់ពេលវេលានោះទេ។ មិត្តភ័ក្តិរបស់នាង រួមនឹងម្ចាស់ទូក ឈ្មោះ Tanupat Por ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីស ស្រុក Muang ខេត្ត Nonthaburi ដើម្បីសួរចម្លើយ។ បន្ទាប់ពីការស៊ើបអង្កេតប៉ូលិសបានសួររកមូលហេតុដែលនាំឱ្យមានការយឺតយ៉ាវក្នុងការរាយការណ៍ពីហេតុការណ៍នេះហើយ Tanupat បានឆ្លើយថាគាត់នៅមានការតក់ស្លុតនៅឡើយបន្ទាប់ពីមានរឿងកើតឡើង។ អគ្គនាយកនគរបាលបាននិយាយថាTanupatដែលជាម្ចាស់ទូកល្បឿនលឿនអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់ទូកដែលមានអាជ្ញាប័ណ្ណផុតកំណត់ ខណៈដែលបុរសម្នាក់ទៀតឈ្មោះ “Bert” ដែលអ្នកបើកបរ។ ទូកដែល Tangmo ធ្លាក់អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទបើកបរទូកដោយគ្មានអាជ្ញាប័ណ្ណនិងបណ្តាលឱ្យស្លាប់ដោយការធ្វេសប្រហែស។
ទោះបីមិនទាន់មានការចោទប្រកាន់ជាផ្លូវការនៅឡើយប៉ុន្តែមានការលើកយកហេតុផលផ្សេងៗគ្នាជុំវិញបញ្ហាដែលបានកើតឡើងនេះ។ គួរបញ្ជាក់ផងដែរថា Tangmo ជាតារាសម្ដែងទូរទស្សន៍ថៃដែលមានឈ្មោះពេញថា Tangmo Nida Patcharaveerapong។ នាងកើតក្នុងប្រទេសថៃនៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 1984 ហើយត្រូវបានជ្រើសយកដោយភ្នាក់ងារទេពកោសល្យតាំងពីពេលនាងរៀនថ្នាក់ទី 5 មកម៉្លេះ។ បន្ទាប់មកនាងបានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មផ្សេងៗក្នុងប្រទេសថៃនិងមានគេឈ្មោះបោះសម្លេងរហូតមកដល់បច្ចុប្បន្ន។
តើនៅមានអាថ៌កំបាង់អ្វីខ្លះនៅពីក្រោយការស្លាប់របស់តារាស្រីរូបនេះ? ដែលធ្វើអោយហ្វេនៗគ្រប់គ្នាចង់ដឹង។
ប្រែសម្រួលពី The Real Mango | ដោយ សំណាង