ម្តាយរបស់នាងបានបដិសេធច្បាស់ៗ និងមិនជឿថា កូនស្រីរបស់នាងគ្រាន់តែធ្លាក់ពីទូកលឿនដោយងាយៗបែបនេះនោះទេ។ ម្តាយរបស់នាងបានបន្តថានេះគ្រាន់តែជាបង្កើតទ្រឹស្តីផ្សំគំនិត ដើម្បីបំភាន់ផ្នែកមហាជននិងប៉ូសីសដើម្បីរួចខ្លួនអំពីអំពីអាក្រក់របស់ពួកគេប៉ុណ្ណោះ។ អ្នកស៊ើបអង្កេត Panida Sirayutthayothin បានស្វែងរកឃើញព័ត៌មានលម្អិតដែលពាក់ព័ន្ធជាច្រើន ដើម្បីដាក់បញ្ចូលនូវការបកស្រាយអំពីសេណារីយ៉ូ ដែលពាក់ព័ន្ធនឹងតារាសម្តែងទូរទស្សន៍រូបនេះ ត្រូវបានអញ្ចើញមកវិធីជប់លៀង នៅលើទូករបស់ជនសង្ស័យនិងបានធ្វើដំណើរពី Thon Buri ឆ្ពោះទៅខេត្ត Nonthaburi ដែលនាងគ្មានទំនាក់ទំនងជិតស្និតជាមួយពួកគេសោះ និងត្រូវបានរុញច្រានពីលើទូកដើម្បីមានចេតនាអោយនាងមានគ្រោះថ្នាក់។ ទោះបីជាការពិតនាងកំពុងធ្វើដំណើរជាមួយមិត្តភក្តិថ្មីៗ និងអ្នកគ្រប់គ្រងរបស់នាងក៏ដោយ។ លោក Eakpan Bunluerit បុគ្គលិកជួយសង្គ្រោះស្ម័គ្រចិត្ត និងជាតារាសម្ដែងដែលបានចូលរួមជាមួយភ្នាក់ងារស្វែងរក បាននិយាយថា មានការរកឃើញថាមានស្នាមរបួសយ៉ាងដំណំនៅលើជើងរបស់ Tangmo ។
ប៉ូលីសបាននឹងកំពុងស្វែងរកភស្តុតាងបន្ថែមទៀតដើម្បីគាំទ្រទ្រឹស្តីនិងការអះអាងរបស់ជនរងគ្រោះ ហើយក៏បានពិចារណាលើការចោទប្រកាន់ទៅកាន់ម្ចាស់ និងអ្នកបើកបរទូកដែលធ្វើអោយមានការធ្វេសប្រហែសដែលបណ្តាលឱ្យស្លាប់បែបនេះ។ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពរបស់តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបានអណ្តែតប្រហែល ៣០០ ម៉ែត្រពីផែ Phibul Songkhram ក្នុងខេត្ត Nonthaburi វេលាម៉ោង ១ និង ១០ នាទីរសៀល។ ប្រហែលមួយគីឡូម៉ែត្រពីកន្លែងកើតហេតុ។
មនុស្សទាំង 6 នាក់នៅលើទូក រួមទាំងអ្នកគ្រប់គ្រងរបស់ Tangmo ដែលមានឈ្មោះថា Kratik និងម្ចាស់ទូក Tanupat Lerttaweewit បានបញ្ជាក់ថា ការជិះទូកកម្សាន្តនេះ ដើម្បីជាកិច្ចជួបជុំអាហារពេលល្ងាច ប៉ុន្តែម្តាយរបស់ Tangmo បដិសេដទាំងស្រុង ដោយបាននិយាយថា វាច្បាស់ជាជាប់ពាក់ព័ន្ធ ទៅនឹងការថតរូបផ្សព្វផ្សាយ ដោយសារតែកូនស្រីរបស់នាងស្លៀកពាក់និងរៀបចំខ្លួនដើម្បីធ្វើការនេះ ហើយម្តាយរបស់នាងក៏ចង់ដឹងថាតើនរណាជាអ្នកជួលនាងផងដែរ។
ម្តាយរបស់នាងបានបង្ហាញថារូបថតសន្លឹកជាច្រើនដែលបានបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីការធ្លាក់ចុះTangmo អង្គុយម្នាក់ឯងនៅខាងក្រោយទូកដើម្បីបន្ទោរបង់នោះគឺ ជាភស្តុតាងមួយដែលមានអ្វីខុសប្រក្រតីនិងមិនអាចទៅរួច។ អ្នកដំណើរជាច្រើននាក់ត្រូវបានសារព័ត៌មានថៃស្រង់សម្ដីថា បង្គន់របស់ទូកបានខូច ដែលបង្ខំឲ្យមនុស្សសម្រាកនៅត្រង់កប៉ាល់។ ម្ដាយរបស់ Tangmo អះអាងថា ទាំងមេប៉ូលិសនិងឧត្តមសេនីយទោ ដែលធ្វើការលើរឿងនេះ បានអះអាង ក្រៅពីការស្វែងរកការពិតនេះ ក៏នៅមានចោទប្រកាន់ទៅលើកំហុសឆ្គងរបស់ម្ចាស់ទូកនិងអ្នកបើកបរដោយអាជ្ញាប័ណ្ណផុតកំណត់ផងដែរ។
Source: Bangkok Herald
រៀបរៀងនិងប្រែសម្រួល: Samnang