BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកស្រី Tai តំណាងពាណិជ្ជកម្មអាមេរិកប្តេជ្ញានឹងបង្ខំចិនឲ្យអនុវត្តិកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១

ថ្ងៃអង្គារ, 05 ខែតុលា 2021 07:08  គុន ច័ន្ទរដ្ឋា

ទីក្រុងវ៉ាស៊ីនតោនត្រូវតែបង្ខំឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាមេរិកតំណាក់កាលទី១អនុវត្តិឲ្យបានពេញលេញ ហើយនឹងលើកយកនូវគោលនយោបាយពាណិជ្ជកម្មដែលជាកង្វល់របស់យើងប្រាប់ទៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Katherine Tai  នឹងថ្លែងរឿងនេះនៅថ្ងៃច័ន្ទ ដោយយោលទៅតាមការិយាល័យរបស់អ្នកស្រី។ “ ថ្ងៃនេះខ្ញុំនឹងដាក់ចេញនូវ៤ចំណុចដែលជាការចាប់ផ្តើម នៃទស្សនៈជាយុទ្ធសាស្ត្រនៃរដ្ឋបាលរបស់យើងសំរាប់រៀបចំសម្ព័ន្ធភាពឡើងវិញនៃនយោបាយពាណិជ្ជកម្មចំពោះចិនដើម្បីការពារផលប្រយោជន៍ កម្មករ ,,អ្នករកស៊ី ,កសិករ,ផលិតករ និងពង្រឹងជីវភាពពលរដ្ឋថ្នាក់កណ្តាលអាមេរិក “ យោលទៅតាមពាក្យសំដីនៃមជ្ឍមណ្ឌលសិក្សារស្រាវជ្រាយុទ្ធសាស្ត្រវអន្តរជាតិ។

photo_2021-10-04_22-14-38

គេរំពឹងថាអ្នកស្រី Tai នឹងថ្លែងថា “ ចិនមានចេតនានិងធ្វើការប្តេជ្ញាចិត្តដើម្បីរកចំណេញពីឧស្សាហកម្មអាមេរិក រួមទាំងវិស័យកសិកម្មផង ដូច្នេះយើងត្រូវតែចាប់បង្ខំចិនឲ្យអនុវត្តិន៍ “ ។ សារព័ត៌មាន CNBC កាលពីសប្តាហ៍មុន បានធ្វើសេចក្តីរាយការណ៍ថា ទីប្រឹក្សារជាន់ខ្ពស់នឹងប្រកាសថា ទីក្រុងប៉េកាំងមិនបានអនុវត្តិតាមកិច្ចព្រមព្រៀងតំណាក់កាលទី១ ដែលបានឈានដល់ការព្រមព្រៀងគ្នា នៅក្នុងអាណត្តិលោកប្រធានាធិបតី Donal-J- Trumpទេ ។ដោយយោលទៅតាមពង្រាងនៃសុន្ទរកថា អ្នកស្រី Tai នឹងថ្លែងថាសហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំង ចពោះការអនុវត្តិន៍នូវពាណិជ្ជកម្មដែលមិនមែនជាទីផ្សារហើយគាំពារដោយរដ្ឋរបស់ចិន ដែលមិនបានលើកមកនិយាយកាលពីកិច្ចព្រមព្រៀងជំហ៊ានទី១។

“ខណៈដែលយើងធ្វើការដើម្បីចាប់បង្ខំឲ្យចិនអនុវត្តិន៍នូវពាណិជ្ជកម្មតំណាក់កាលទី១ យើងនឹងបង្ហាញនូវការព្រួយបារម្ភរបស់យើងដ៏ធំធេងរបស់យើង” ។
នៅក្នុងកិច្ចព្រមព្រៀងណពាណិជ្ជកម្ម ដែលចុះហត្ថលេខាក្នុងខែមករា ២០២០ , ទីក្រុងប៉េកាំងបានអះអាងថានឹងទិញទំនិញអាមេរិកយ៉ាងហោចណាស់ ក្នុងតម្លៃ ២០០ ពាន់លានក្នុងឆ្នាំ ២០២០ និង២០២១ ,បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ។ កិច្ចព្រមព្រៀងនេះបានផ្អាកនូវសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិន ដែលបានឲ្យមានការអូសបន្លាយប្រហែលជា២ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ  មកដល់ខែកក្កដា ចិនបានទិញទំនិញអាមេរិកបានត្រឹមតែ៦២%នៃចំនួនដែលបានព្រមព្រៀងគ្នា ដោយយោលទៅតាមទិន្ន័យនៃការនាំចេញរបស់វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិអាមេរិក។ មន្រ្តីជាន់ខ្ពស់បាននិយាយប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី Joe-Biden ជឿជាក់ថា កិច្ចព្រមព្រៀងក្នុងតំណាក់កាលទី១ មិនមានន័យគ្រប់គ្រាន់ ក្នុងការប្រាប់ទៅចិនពីការខ្វាយខ្វល់របស់យើងក្នុងការអនុវត្តិន៍ពាណិជ្ជកម្មរបស់ចិនទេ។


ថ្ងៃអង្គារ, 05 ខែតុលា 2021 07:08  គុន ច័ន្ទរដ្ឋា