Taeyang និង Min Hyo Rin បានក្លាយជាឪពុកម្តាយហើយ!
នៅថ្ងៃទី 6 ខែធ្នូ Hankook Ilbo បានរាយការណ៍ថា ថ្មីៗនេះ គូស្នេហ៍តារាទាំងពីរនេះ បានស្វាគមន៍កូនប្រុសម្នាក់ដំបូងនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
នៅក្នុងការការឆ្លើយតបទៅនឹងរបាយការណ៍នេះ ទីភ្នាក់ងារ YG Entertainment របស់ Taeyang បានបញ្ជាក់ថា "ភរិយារបស់ Taeyang គឺ Min Hyo Rin ទើបតែសម្រាលបានកូនប្រុសម្នាក់ដែលមានសុខភាពល្អ" ។ Taeyang សមាជិកក្រុម BIGBANG និងតារាសម្ដែងស្រី Min Hyo Rin បានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ 2014 កន្លែងថតបទចម្រៀងវីដេអូ "1AM" របស់ Taeyang ហើយពួកគេបានរៀបការនៅខែកុម្ភៈ ឆ្នាំ 2018 ។ ពួកគេបានប្រកាសកាលពីខែកញ្ញាថា ពួកគេកំពុងរំពឹងថានឹងមានកូនដំបូងរបស់ពួកគេ។
សូមចូលរួមអបអរសាទរចំពោះ Taeyang និង Min Hyo Rin!
អត្តបទដកស្រង់ពី D. Kim
បកប្រែនិងកែសម្រួលដោយ Mr. Blue