រូបថតថ្មីមួយដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ីបានបង្ហាញពីរថក្រោះចម្បាំង t90m ដ៏សំខាន់នៅក្នុងជួរកងទ័ពរុស្ស៊ីដែលត្រូវបាន Upgrade ដោយឥលូវនេះត្រូវបានបំពាក់ជាមួយនឹងពាសដែកការពារប្រព័ន្ធប្រឆាំងដ្រូនថ្មី។ ទោះបីជាគុណភាពរូបភាពនៅមានកម្រិតបន្តិចមែនក៏ដោយ ចំនុចផ្លាស់ប្តូរដ៏សំខាន់មួយដែលឃើញច្បាស់គឺនៅលើការអវត្តមាននៃទ្រុងការពារខាងលើរបស់វាដែលធ្លាប់បានឃើញបំពាក់នៅលើប៉មរថក្រោះនេះពីមុនមក។ ជំនួសមកវិញ បន្ទះពាសដែកស៊ីមេទ្រីគ្នាចំនួនពីរឥឡូវនេះត្រូវបានបំពាក់នៅលើសងខាងនៃប៉មរថក្រោះ T90 នេះទៅវិញ។ ពាសដែកដែលត្រូវបាន Update នេះបំរើអោយដើម្បីពង្រឹងការការពាររថក្រោះប្រឆាំងនឹងដ្រូន fpv ដូចទៅនឹងរចនាសម្ព័ន្ធទ្រុងការពារមុនដែរ។ ជំនួសឱ្យទ្រុងការពារនេះ បន្ទះដែកកាត់តែមួយត្រូវបានតម្លើងនៅទីតាំងប្រហែល 20 អ៊ីញពីលើពាសដែកចម្បង។ ការរៀបចំនេះការពារប្រកបដោយប្រសិទ្ធភាពនៅលើផ្នែកទីតាំងខាងមុខរបស់ប៉ងនិងសងខាង។ នៅផ្នែកខាងក្រោយប៉មដែលយើងអាចមើលឃើញ មានការដំឡើង Jammer ដើម្បីរារាំងប្រឆាំងនឹងដ្រូន fpv។
បន្ទះដែកមួយទៀតត្រូវបានអាចមើលឃើញនៅទីនោះ ដែលដើរតួហាក់ដូចជាគម្របការពារសម្រាប់អង់តែនរបស់ប្រព័ន្ធប្រឆាំងនឹងគ្រាប់បែក។ នៅចុងក្រោយគេគឺជាបន្ទះដែកដែលតភ្ជាប់ពីស៊ុមទៅនឹងគម្របម៉ាស៊ីនដើម្បីជួយពង្រឹងការការពារវាបន្ថែមទៀត។ ការកែប្រែទាំងនេះបង្ហាញពីការប្រឹងប្រែងបង្កើនសមត្ថភាពរបស់រថក្រោះ T90 M នៅក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃវត្ថុគំរាមកំហែង។ ការ Update ទាំងនេះនៅលើរថក្រោះរុស្ស៊ី គឺមានគោលបំណងដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយការគំរាមកំហែងពីដ្រូន និងគ្រាប់បែកនៅក្នុងសង្គ្រាមសម័យទំនើបទាំងនេះ។ គួរឱ្យចាប់អារម្មណ៍ផងដែរ ការរចនាបែបនេះគឺដើម្បីការពារម៉ាស៊ីន និងតំបន់បញ្ជូនបន្តដើម្បីធានាការការពារដ៏ទូលំទូលាយ។ ការបង្កើនសមត្ថភាពការពារទាំងគឺត្រូវបានស្វាគមន៍យ៉ាងរីករាយពីក្រុមទាហានរថក្រោះរុស្ស៊ី។វាគួរឱ្យកត់សម្គាល់ថា ការរចនាបានផ្តល់នូវការបង្កើនភាពធន់ និងកាត់បន្ថយភាពងាយនឹងខូចខាត ជាពិសេសនៅក្នុងព្រៃតំបន់។
ជាមួយនឹងស្រទាប់បន្ថែមនៃការការពាររយៈចម្ងាយឆ្ងាយនេះ វាបានផ្តល់នូវគុណសម្បត្តិជាច្រើន។ វាជួយការពារក្រុមទាហានពីគ្រាប់បែក និងអនុញ្ញាតឱ្យនាវិកអាចងាយស្រួលឡើង និងចាកចេញពីយានជំនិះ។ ទាក់ទងនឹងទ្រុងការពាររបស់រថក្រោះ t90m វិញ, វាបានដើរតួជាស្រទាប់ការពារបន្ថែមប្រឆាំងនឹងកាំជ្រួចប្រឆាំងរថក្រោះ និងគ្រាប់រ៉ុក្កែតរឺគ្រាប់បែកដៃ។ ទ្រុងនេះគឺដើម្បីស្ទាក់ចាប់ ឬប្តូរទិសដៅកាំជ្រួចដែលហោះចូលមកអោយខ្ទាតចេញ នៅមុនពេលដែលពួកវាអាចនឹងទៅដល់ពាសដែកការពារចំបងរបស់រថក្រោះ។ តាមរយៈការបង្កើតចន្លោះរវាងគ្រាប់ផ្លោងនិងពាសដែកចម្បងរបស់រថក្រោះនេះហើយ ដែលធ្វើអោយជួយកាត់បន្ថយកំលាំងប៉ះពាល់ពីគ្រាប់បែកទាំងនោះ។ ដោយគ្រាប់បែកទាំងនេះផ្តោតលើកំលាំងផ្ទុះដើម្បីទម្លុះពាសដែក ប៉ុន្តែត្រូវបានទ្រុងការពារនេះរំខានដល់ដំណើរការនេះហើយ ដែលធ្វើអោយគ្រាប់បែកផ្ទុះមុន រឺខ្ទាតចេញ។