BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ សហការជាមួយ​អង្គការ SwissContact ពង្រីកការបណ្តុះបណ្តាលផ្នែក​បដិសណ្ឋារកិច្ច ​​​ទៅកាន់ខេត្តភាគខាងលិ​ច​​

ថ្ងៃពុធ, 20 ខែកក្កដា 2022 18:53  មានជ័យ

ww436_413459350814829_568393106000526234543

ក្រសួងទេសចរណ៍ បានសហការជាមួយ​អង្គការ SwissContact​ ដើម្បីពង្រីកការបណ្តុះបណ្តាលផ្នែក​បដិសណ្ឋារកិច្ច ​​​ទៅកាន់ខេត្តភាគខាងលិ​ច​​មួយចំនួនដូចជា បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ជាដើម នេះបើតាមការឲ្យដឹង​ពីកិច្ចប្រជុំបូកសរុបលទ្ធផល​ការ​ងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ប្រចាំឆមាសទី១ ឆ្នាំ២០២២ និង​ទិសដៅឆមាសទី២ ឆ្នាំ២០២២ កាលពីម្សិលមិញ នៅសណ្ឋាគារ លីហួត ខេត្តព្រះវិហារ​។​

​លោក ប៉ាក់ សុខុម ដែល​ជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងជាតំណាង​របស់​លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ​​តាមរយៈយន្តការគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលជាយន្តការស្នូល នៃកិច្ចសហប្រតិបត្តិការ និងការពង្រឹងយន្តការការងារទាំងថ្នាក់ជាតិ និងក្រោមជាតិក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ​នឹងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលចូលរួមចំណែកដល់​វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជិវៈទេសចរណ៍។

ww436_413459350814829_5683931060005263047_n (3)

ចំណែកលោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានអបអរសារទរចំពោះលទ្ធផល​ម្រោង​សម្រេច​បាននាពេលកន្លងមក។ លោក​ថា តាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការស្វីស ខន់ថាក់ នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ មាន​​យុវជនចំនួន​៨៨៤ រូប (ស្រី ៥៩៦) ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នេះ។

ការបណ្តុះបណ្តាល ​ផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិការរួមមាន៖

ទី១. ជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោងឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់។

ទី២. ពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅខ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បី​និរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅពេលអនាគត។

ទី៣. លើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនា​ញ​ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេស​ចរណ៍ ​អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ៕ ​(មានជ័យ)

ww436_413459350814829_568393106000526312345 (2)

ww436_413459350814829_5683931060005123456432

ww436_413459350814829_568393106000526312345 (3)

 


ថ្ងៃពុធ, 20 ខែកក្កដា 2022 18:53  មានជ័យ