AP-
សហរដ្ឋមេរិក សហគមន៍អឺរ៉ុបនិងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មកៀបសង្កត់ទៅលើវិស័យហរុញ្ញវត្ថុរុស្សីរួមបញ្ចូលទាំងការបិទខ្ទប់ការចូលទៅក្នុងផ្នែកប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលជាលើកទី១ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។ វិធានការណ៍នេះបានប្រកាសរួមគ្នាដែលជាផ្នែកមួយថ្មីទៀតនៃទណ្ឌកម្មហិរញ្ញវត្ថុដែលមានន័យថាផ្តល់ឲ្យរុស្សីទទួលខុសត្រូវនិងជាការធានាជារួមថាសង្រ្គាមនេះគឺជាការបរាជ័យជាយុទ្ធសាស្រ្តសំរាប់លោកប្រធានាធិបតី Putin”។
ការដាក់កំរិតលើធនាគារកណ្តាលដែលមានទឹកប្រាក់បំរុងច្រើនជាង ៦០០ ពាន់លានដុល្លារអាមេរិកតម្កល់ទុកនៅ មានន័យថា កំរិតនូៈសមត្ថភាពរបស់លុយ Ruble ក្នុងអម្លូងពេលដែលរិតបន្តឹងនៃទណ្ឌកម្មរបស់លោកខាងលិច។ មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ថា វិធានការណ៍នេះត្រូវបានរៀបចំដើម្បីធ្វើឲ្យប្រាក់ Ruble បរាជ័យក្នុងការធ្វើចរាចរនិងជំរុញឲ្យមានអថិផរណារនៅក្នុងសេដ្ឋកិច្ចរុស្សី។ គេបានកត់សំគាល់ថាការប្រកាសពីទណ្ឌកម្មកាលពីលើកមុនបានធ្វើឲ្យមានផលប៉ះពាល់ទៅលើរុស្សី ធ្វើឲ្យលុយ Ruble ហើមបើប្រៀបទៅនឹងដុល្លារ ដែលនៅក្នុងប្រវត្តិសាស្ត្របានធ្វើឲ្យទីផ្សារភាគហ៊ុនរុស្សីធ្លាក់ចុះ។
ការធ្លាក់ចុះនៃប្រាក់ Ruble នឹងធ្វើឲ្យកំរិតអតិផរណារឡើងយ៉ាងខ្ពស់ដែលនឹងធ្វើឲ្យពលរដ្ឋ របស់រុស្សីឈឺចាប់ជារៀងរាល់ថ្ងៃ ហើយមិនមែនតែត្រឹមតែអភិជនរុស្សីនោះទេដែលជាមុខព្រួញសំខាន់នៃទណ្ឌកម្ម វានឹងរាលដាលទៅដល់ពលរដ្ឋរុស្សីនិងការឈឺចាប់ដល់សេដ្ឋកិច្ចទៀត។ ទង្វើរកាលពីថ្ងៃសៅរ៍រួមបញ្ចូលទាំងការកាត់ផ្តាច់ធនាគារសំខាន់ៗរុស្សីចេញពីប្រព័ន្ធសារហិរញ្ញវត្ថុ (SWIFT) ដែលធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃនូវចំនួនទឹកប្រាក់ដែលពុំអាចរាប់បាននៃធនាគារជាង១១,០០០និងវិទ្យាស្ថានហិរញ្ញវត្ថុនៅជុំវិញពិភពលោក។
សម្ព័ន្ធមិត្តទាំង២នៃអាត្លង់ទិកធ្លាប់បានពិចារណារផងដែរនូវជំរើស SWIFT កាលពីឆ្នាំ២០១៤ នៅពេលដែលរុស្សីបានឈ្លានពាននិងភ្ជាប់យក Crimea និងគាំទ្រឧទ្ទាមបំបែករដ្ឋក្នុងអ៊ុយក្រែនភាគខាងកើត ពេលនោះរុស្សីបានប្រកាសថាការទាត់ចោលគេឲ្យចេញពីប្រព័ន្ធ SWIFT វាមានតម្លៃស្មើនឹងប្រកាសសង្រ្គាម។ចាប់តាំងពីពេលនោះមករុស្សីបានព្យាយាមអភិវឌ្ឋន៍នូវប្រព័ន្ធផ្ទេរហិរញ្ញវត្ថុដោយខ្លួនឯង ដែលបានទទួលជោគជ័យតែបន្តិចបន្តួចប៉ុណ្ណោះ៕