BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្វីទៅជាការគិតបែប Survivorship Bias នៅក្នុងអាជីវកម្ម?

ថ្ងៃចន្ទ, 20 ខែវិច្ឆិកា 2023 14:20  BeeTube News

Survivorship-bias (1)

អ្នកធ្លាប់បានលឺពាក្យ «Survival» ហើយគឺមានន័យថាជាសមត្ថភាពដែលអាចរស់រានបន្តទៀតបាន។ ចុះពាក្យ «Survivorship Bias» វិញមានអត្ថន័យដូចម្តេច? អត្ថន័យដូចទៅជានឹងពាក្យថា​​​«Survival»ដែរ វាគឺជាទំរង់នៃការគិតមួយបែប ដែលនាំអោយមនុស្សសំរេចចិត្តជ្រើសរើសយកជំរើសមួយដែលត្រឹមតែអាចអោយពួកគេរស់រានតែប៉ុណ្ណោះ ដោយមើលរំលងចំនុចជាច្រើន ដែលអាចផ្តល់ផលវិជ្ជមានជាងនេះមកដល់ពួកគេ។ ឧទាហរណ៍ដ៏ល្អមួយទាក់ទងនឹងការគិតបែប Survivorship Bias នេះ គឺជារឿងដ៏ល្បីល្បាញមួយអំពីយន្តហោះសម័យសង្គ្រាមលោកលើកទី២។

1695964390657

នៅក្នុងសម័យនោះ មានយន្តហោះចម្បាំងជាច្រើនគ្រឿងដែលបានវិលត្រលប់មកវិញជាមួយនឹងស្លាកស្នាមគ្រាប់កាំភ្លើងដែលពួកវារង នាំអោយកងកម្លាំងអាកាសអាមេរិកជួបបញ្ហាលំបាកក្នុងការសម្រេចចិត្ត ថាតើពួកគេគួរតែបំពាក់ដែកពាសការពារគ្រាប់កាំភ្លើងនោះនៅត្រង់កន្លែងណាដើម្បីអាចជួយការពារយន្តហោះទាំងនោះនៅក្នុងចម្បាំងជើងក្រោយៗទៀត? សង្កេតឃើញថា​​​ គ្រាប់កាំភ្លើងជាច្រើនបានបង្ហាញស្លាកស្នាមឡើងនៅត្រង់តួយន្តហោះ ស្លាប និងកន្ទុយរបស់វា។ ប៉ុន្តែលោក Abraham Wald ដែលជាអ្នកជំនាញស្ថិតិមួយរូបបានលើកឡើងថា យោធាអាមេរិកមុខជាសាងកំហុសប្រសិនបើពួកគេពិតជាតម្លើងដែកពាសនៅលើទីតាំងទាំងនោះ។ 

Survivorship-Bias-300x300

ព្រោះមានយន្តហោះចម្បាំងជាច្រើនគ្រឿងទៀតដែលមិនបានវិលត្រលប់មកវិញ ហើយប្រាកដណាស់យន្តហោះចម្បាំងដែលមិនបានវិលត្រលប់ទាំងនោះច្បាស់ជាមានទីតាំងដែលបាញ់ត្រូវហើយយើងមើលមិនឃើញនិងមិនបានដឹង ដែលនោះគឺមុខជាទីតាំងម៉ាស៊ីន ដោយសារប្រសិនបើបាញ់ចំទីតាំងម៉ាស៊ីនហើយ នោះយន្តហោះនឹងធ្លាក់តែម្តង។ ម្ល៉ោះហើយពួកគេគួរតែគិតល្អិតល្អន់នៅលើទីតាំងម៉ាស៊ីនច្រើនជាង។ 

survivorship-bias-data-fallacy-illustration-geckoboard


 

ខណៈនៅក្នុងអាជីវកម្មវិញ ក៏មានការគិតប្រភេទនេះអាចលើកឡើងជាឧទាហរណ៍ផងដែរ។ ឧទាហរណ៍ថាដៃគូប្រកួតប្រជែងរបស់យើងបានជ្រើសរើសប្រើប្រាស់កម្មវិធីជូនដំណឹងអតិថិជនដោយការលោត Notification ម្ល៉ោះហើយប្រសិនបើយើងមើលឃើញតែផ្នែកវិជ្ជមាន រួចហើយក៏តម្លើងមុខងារលោត Notification ដល់អតិថិនជនដែរនោះ អតិថិជនរបស់យើងប្រហែលជាមិនបានទទួលផងក៏ថាបាន។ ព្រោះថាមិនប្រាកដថាអ្វីដែលយើងបានឃើញនោះជារឿងជោគជ័យនោះទេ ដៃគូប្រកួតប្រជែងរបស់យើងអាចនឹងទទួលរង Complaint ពីអតិថិជនរបស់ពួកគេជាច្រើន ដោយសារការផ្ញើសារដោយលោត Notification នេះអាចជារឿងរំខានសម្រាប់អតិថិជនមួយចំនួន។​​​ ដូច្នេះនៅក្នុងអាជីវកម្ម យើងត្រូវធ្វើការសិក្សាវិភាគអោយបានច្បាស់លាស់នៅលើផលិតផលរបស់យើង និងពិចារណាមើលវាមកពីគ្រប់ជ្រុងជ្រោយ។ 



 


ថ្ងៃចន្ទ, 20 ខែវិច្ឆិកា 2023 14:20  BeeTube News