BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើលោក វណ្ណដា នឹងមានអ្វី Surprise នៅខែមីនានេះ?

ថ្ងៃអង្គារ, 08 ខែមីនា 2022 10:17  BeeTube News

យ៉ាងណាមិញ លោកវណ្ណដា បានបង្ហោះនូវសារពញ្ញាក់ជាច្រើនថ្មីៗនេះ។​ ជាក់ស្តែងកាលពីដើមខែកុម្ភៈ លោកបានផុសនូវរូបភាពនិងសារជាអក្សរថា ខែក្រោយចង់ធ្វើអ្វីមួយបែបសប្បាយៗវិញម្តង​។

photo_2022-03-08_10-04-21

មិនតែប៉ុណ្ណោះ តាមរយៈការបង្ហោះ Story នៅលើបណ្តាញសង្គម Instagram របស់លោក នាពេលថ្មីៗនេះ បានបើកឲ្យសួរសំនួរខ្លះៗទៅកាន់រូបលោកផ្ទាល់ដើម្បីជជែកលេងកម្សាន្ត។ ក្នុងនោះមានអ្នកគាំទ្រលោកម្នាក់បានសួរនូវសំណួរថា តើលោកនឹងមានកម្រោងបង្កើតនូវចម្រៀងច្រៀងរួមគ្នាជាមួយតារារូបណាមួយដែលនឹងអាចជាការដល់ការភ្ញាក់ផ្អើលរបស់ហ្វេនៗឬអត់?​ ប៉ុន្មានម៉ោងក្រោយមកលោកក៏បានធ្វើការចែករំលែកនូវសំណួរនោះនិងបានថែមទាំងឆ្លើយថា Yesssir, Alottt និងបានថែមទាំងដាក់ Emoji ដែលសរសេរថា Soon​ ផងដែរ។

photo_2022-03-08_10-04-16

អ្វីដែលកាន់តែពិសេសនិងនឹកស្មានមិនដល់ទៅទៀតនោះ កាលពីថ្ងៃទី៧ ខែមីនា លោកបានថែករំលែកនូវ Story ចម្លែកមួយដោយ អរគុណដល់ក្រុមងារផលិតនិងថត MV របស់លោកន្លងមក ដោយបានបញ្ជាក់ថា យើងបានសម្រេចសមិទ្ធផលថ្មីម្តងទៀត។ 

photo_2022-03-08_10-04-26

ទោះជា លោកមិនទាន់បានបញ្ចាក់ច្បាស់ៗថា លោកនឹងចេញបទអ្វី ចង្វាក់អ្វី និងអត្ថន័យយ៉ាងបែបណាក៏ដោយ ប៉ុន្តែមានគាំទ្ររបស់លោកជាច្រើននឹងទន្ទឹងរង់ចាំរហូតដល់ថ្ងៃដែលប្រកាសជាផ្លូវការ និងត្រៀមចិត្តដើម្បីទទួលយកបទពិសោធន៏ថ្មីដែលជាចំណីអារម្មណ៍ដែលលោកប៉ងប្រាថ្នាដើម្បីអោយអ្នកគាំទ្ររបស់លោកស្តាប់និងទស្សនានៅក្នុងខែថ្មីនេះ។ 

អត្ថបទ ដោយ Kuy Dorng & Samnang


ថ្ងៃអង្គារ, 08 ខែមីនា 2022 10:17  BeeTube News