នៅពេលមាននឹកឃើញដល់ការប្រគុំតន្ត្រីនាៗនៅតាមបណ្តាសកលវិល័យ ពិតជាមិនអាចខ្វះបានទេពីវត្តមានរបស់ក្រុមសិល្បកររ៉េបជើងចាស់ ក្មេងខ្មែរ ដែលតែងតែបំរើអារម្មណ៍ទស្សនិកជនជានិច្ចកាលស្របជាមួយវិស័យអប់រំ។ បទចំរៀងថ្មីរបស់ពួកគេបានធ្វើអោយអ្នកនិយមគាំទ្រតាំងពីដើមរៀងមកនៅតែជាប់ចិត្តជាមួយស្នាដៃ និងស្ទាយល៍ចាស់ មិនខុសពីការរំពឹងទុកថ្នាំចាស់បើមិនខ្លាំងមិនល្បីនោះទេ។ សំរាប់បទចំរៀងថ្មីដែលទើបនឹងចេញផ្សាយនេះផងដែរមានចំណងជើងថា«នឹកអូន»ត្រូវបានចេញនៅក្នុងថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ដោយមានអ្នកចូលទស្សនាទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបជាច្រើនកុះករ ពោលទទួលបានការចុចឡាចជាងពីរម៉ឺននាក់នៅលើហ្វេសប៊ុក និងចំនួនអ្នកចូលទស្សនានៅលើយូធូបជាង៣ម៉ឺននាក់ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ សំរាប់បទនេះផងដែរកត់សំគាល់ឃើញថាលោកពន្លឺ និងលោកសុជាតិបានថតជាចម្រៀងលក្ខណៈឯកសារដែលបង្ហាញសកម្មភាពសម្តែងរបស់លោកនៅលើឆាកនិងមានអ្នកគាំទ្រជាច្រើននៅក្នុងសកលវិទ្យាល័យមួយ។ ត្រង់ចំនុចនេះអាចធ្វើអោយអ្នកគាំទ្រខ្លះយល់ឃើញថាវាជាការរំលឹកដល់ការសម្តែងរបស់លោកនៅក្នុង Charity Concert ពីមុនមកនៅតាមសកលវិទ្យាល័យ។
យ៉ាងណាមិញផងដែរ តាមប្រភពបានអោយដឹងថាសកលវិទ្យាល័យមួយនោះគឺជាសកលវិទ្យាល័យនីមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ចំនែកទាក់ទងជាមួយបទនេះវិញ ពួកលោកហាក់បីដូចជាចង់សម្តែងការអរគុណទៅកាន់អ្នកគាំទ្ររបស់លោកជាពិសេសអ្នកគាំទ្រស្រីៗដែលបាននៅក្បែរលោក និងគាំទ្រពួកលោកអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ នៅត្រង់ប្រយោគមួយនៃបទចម្រៀងលោកបានលើកឡើងថាអូនកាន់តែក្មេងបងកាន់តែចាស់ហើយពៅ បញ្ជាក់ថាពេលវេលា១៥ឆ្នាំដែលក្មេងខ្មែរប្រឡូកក្នុងវិស័យសិល្បៈពិតជាយូរខ្លាំងណាស់ហើយលោកក៏មានអារម្មណ៍ខ្លួនឯងពិតជាដើរទៅមុខនៅក្នុងវិស័យសិល្បៈមួយនេះខណៈឯស្រទាប់អ្នកគាំទ្រស្រករក្រោយរបស់លោកវិញកាន់តែក្មេងៗទៅ។ មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា បន្ទាប់ពីស្តាប់បទចម្រៀងនេះបានគាស់រំលឹកដល់អនុស្សាវរីរ៏កាលពីឆ្នាំ២០១៦និង២០១៧ ចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ?Let me know in the Comment Below!