BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ត្រឹមជាក្មេងប្រុសដែលគេមិនស្គាល់ឈ្មោះ បានប្រែខ្លួនជា Superstar លំដាប់ថ្នាក់អន្តរជាតិ - Justin Bieber

ថ្ងៃអង្គារ, 11 ខែមករា 2022 17:52  BeeTube News

មនុស្សម្នាក់ៗតែងតែចង់បានភាពជោគជ័យក្នុងជីវិតរបស់គេ ប៉ុន្តែអ្វីដែលពួកគេចង់បានអាចជាអាវុធមុខពីរ ព្រោះភាពជោគជ័យ អាចជាថ្នាំទិព្វ សម្រាប់មនុស្សដែលបានត្រៀមខ្លួនទទួលយកវា តែវាអាចជាថ្នាំពុល សម្រាប់មនុស្សដែលមិនបានត្រៀមខ្លួន ហើយជះឥទ្ធិពលអាក្រក់ដល់ជីវិតរបស់ពួកគេទៀតផង។ នេះគឺជាដំណើរជីវិតរបស់តារាចម្រៀងប៉ុប ដែលទទួលបានភាពល្បីល្បាយតាំងពីក្មេង។​

ចាសស្ទីន ប៊ីប័រ (Justin Bieber) មិន​ដែល​មាន​ផ្ទះ​សំបែងសមរម្យមួយនោះ​ទេ។ ម្ដាយ​របស់​គាត់​ មាន​អាយុត្រឹម​តែ​១៨​ឆ្នាំ​ប៉ុណ្ណោះ​ នៅពេល​គាត់​មាន ចាសស្ទីន (Justin)។ មួយរយៈក្រោយមក ឪពុក​ម្តាយរបស់គាត់​ក៏​បែកបាក់​គ្នា ហើយ​ឪពុករបស់គាត់​ក៏​ចាក​ចេញពី​គ្រួសារ។ ដូច្នេះ​ហើយ​គាត់​ និង​ម្តាយ​គាត់ មានការ​ពិបាកក្នុងការ​រក​ដំណោះស្រាយសម្រាប់ជីវភាពរបស់ពួកគេ។ ក្នុង​នាម​ជា​ម្តាយ​តែម្នាក់ នាង​ត្រូវ​ធ្វើ​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​តិច និង​ការលះបង់ជា​ច្រើន ​ដើម្បី​ផ្គត់ផ្គង់​កូន​ប្រុស​របស់​នាង។ ពួកគេរស់នៅក្នុងផ្ទះដ៏កខ្វក់ដែលពោរពេញទៅដោយសត្វកណ្ដុរ ហើយនឹងមានទូរទឹកកកដែលតែងតែគ្មានអ្វីនៅក្នុងនោះ។ គាត់​មិន​មាន​គ្រែ​ត្រឹមត្រូវ​សម្រាប់​ដេកនោះ​ទេ ដូច្នេះ​គាត់​បានត្រឹមតែដេក​លើ​សាឡុងប៉ុណ្ណោះ។

"ខ្ញុំធំឡើងក្រោមបន្ទាត់នៃភាពក្រីក្រ។ ខ្ញុំ​មិន​មានអ្វី​ច្រើន​ដូច​អ្នក​ដទៃ​នោះ​ទេ"។

គាត់​ក៏​មិន​មាន​មិត្តភ័ក្តិ​ច្រើន​ដែរ ហើយ​ត្រូវ​បាន​គេ​មើលងាយ​ជា​ញឹក​ញាប់ទៀតផង។

"ខ្ញុំ​ចាំ​ថា ​ខ្លួន​ក្រ​ហើយ​ត្រូវ​ក្មេង​ដទៃលេង​សើចជាមួយទៀតផង”។

ប៉ុន្តែតាំងពីក្មេងមក គាត់តែងតែចូលចិត្តតន្ត្រី ហើយគាត់រៀនលេងស្គរ ហ្គីតា ព្យាណូ ដោយខ្លួនឯងទាំងអស់។ កាល​ពី​ក្មេង គាត់​ក៏​ធ្លាប់​ដើរ​ច្រៀង​តាម​ផ្លូវ​ដើម្បីរក​លុយ​ផងដែរ។

"ខ្ញុំ​នឹង​លេង​ហ្គីតា ច្រៀង ហើយ​មនុស្ស​នឹង​បោះ​លុយ​ក្នុង​ប្រអប់ហ្គីតារបស់ខ្ញុំ"។

7e03385181b68bd602f40bb75242bacb

ម្តាយរបស់គាត់តែងតែដឹងថា កូនប្រុសរបស់គាត់មានទេពកោសល្យខាងតន្ត្រី ដូច្នេះហើយគាត់បានសម្រេចចិត្តចែករំលែកទេពកោសល្យនោះទៅកាន់ពិភពលោក។ គាត់បាន​ចាប់​ផ្ដើម​ថត​វីដេអូ​ ចាសស្ទីន (Justin) ​នៅពេលគាត់ច្រៀង​ចម្រៀង និង​សម្ដែង។ ហើយបន្ទាប់មក នាងនឹងបង្ហោះពួកវានៅលើ YouTube ។ មនុស្សចាប់ផ្តើមមើលវីដេអូរបស់គាត់ ហើយគាត់ទទួលបានការចូលមើលរាប់ពាន់ដង។ នៅពេលដែលចំនួនអ្នកទស្សនារបស់គាត់ចាប់ផ្តើមកើនឡើង មានភ្នាក់ងារស្វែងរកមនុស្សមានទេពកោសល្យម្នាក់ បានចុចមើលវីដេអូមួយរបស់ ចាសស្ទីន (Justin) ដោយចៃដន្យ ហើយគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទេពកោសល្យរបស់ក្មេងប្រុសតូចម្នាក់នេះ។

វាហាក់បីដូចជា ចាសស្ទីន ប៊ីប័រ (Justin Bieber) ជាក្មេងជំទង់ដែលមិនស្គាល់ឈ្មោះម្នាក់នៅប្រទេសកាណាដា ធ្លាប់ច្រៀងតាមដងផ្លូវដើម្បីរកលុយ បានក្លាយជាតារាប៉ុបអន្តរជាតិក្នុងរយៈពេលត្រឹមតែមួយយប់។ គាត់​មាន​អាយុ​ត្រឹមតែ​ដប់បីឆ្នាំ​ប៉ុណ្ណោះ​ នៅពេល​គាត់​មាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក ហើយ​ជីវិត​របស់គាត់​បាន​ផ្លាស់ប្តូរ​ជា​រៀងរហូត​។ ហើយ​នោះ ​គឺ​ជា​សម្ពាធ​ដ៏​ច្រើន​លើសលប់​សម្រាប់​គាត់ ​ដែល​ស្ថិត​នៅ​ក្រោម​ការ​វិនិច្ឆ័យពីមនុស្សរាប់លាននាក់ ខណៈ​ដែល​គាត់​ព្យាយាម​ដឹកនាំជីវិត និង​កិត្តិនាម​របស់​គាត់​ក្នុង​ពេល​ជាមួយ​គ្នា។ ហើយអ្វីដែលគួរឲ្យសោកស្ដាយទៀតនោះ គឺគាត់បានរកឃើញវិធីមិនល្អដើម្បីទប់ទល់នឹងកិត្តិនាមរបស់គាត់។ គាត់​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ធ្លាក់​ខ្លួន​ទៅ​ជាការប្រើប្រាស់​​ថ្នាំញៀន។ គាត់ថែមទាំងបានជាប់ឃុំឃាំងមួយយប់ ហើយអ្វីៗកាន់តែតានតឹងរហូតឈានដល់ចំណុចមួយដែលគាត់មានអារម្មណ៍ថា គាត់ចង់បោះបង់នឹងជីវិតមួយនេះ។

justin-bieber-won-at-the-american-music-award

Justin-Bieber-2010-jay-leno-billboard-1548

“សន្តិសុខ និងបុគ្គលិករបស់ខ្ញុំ នឹងចូលមកក្នុងបន្ទប់របស់ខ្ញុំនៅពេលយប់ ដើម្បីពិនិត្យជីពចររបស់ខ្ញុំ”។

វាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរ ដូច្នេះគាត់ត្រូវចំណាយពេលផ្តោតអារម្មណ៍ និងពិចារណាពីខ្លួនឯង និងសម្រាកព្យាបាល ទើបគាត់អាចក្លាយជាមនុស្សដែលគាត់តែងតែចង់បាន។

“អ្នក​មិន​អាច​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​សំណាង អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ត្រូវ​ការ”។

មានពេលដែលយើងធ្វើការសម្រេចចិត្តយ៉ាងសំខាន់មួយនៅក្នុងជីវិតរបស់យើង នោះគឺជាពេលដែលយើងដឹងយ៉ាងស៊ីជម្រៅថា យើងត្រូវការផ្លាស់ប្តូរជីវិតរបស់យើងយ៉ាងខ្លាំង ដើម្បីឱ្យមានសុភមង្គលពិតប្រាកដមួយ។ ពេលខ្លះ គ្រាដែលគួរឱ្យភ័យខ្លាច នឹងនាំទៅរកការផ្លាស់ប្តូរដែលអាចឱ្យអ្នកវិវត្តន៍បាន ហើយទីបំផុតការបោះបង់អ្វីដែលលែងនាំមកនូវផលល្អសម្រាប់អ្នក គឺជាជម្រើសដ៏មានតម្លៃមួយ។ ប៉ុន្តែមិនមានរូបមន្តសម្ងាត់ណាមួយ ដើម្បីអាចបំភ្លឺផ្លូវដែលអ្នកត្រូវដើរនោះទេ យើងតែងតែបង្កើតកំហុស ហើយយើងនឹងមានអារម្មណ៍ថា បំណែកមួយនៅក្នុងខ្លួនរបស់យើងបានបាត់បង់ ប៉ុន្តែយើងនឹងមិនអាចដឹងថាវាជាអ្វីនោះទេ។ មានតែការស្តាប់តាមបេះដូងរបស់យើង ទើបអាចស្វែងរកបំណែកដែលបាត់នោះ ហើយព្យាយាមផ្គុំវាដោយខ្លួនឯង ដូចដែលអ្នកអាចធ្វើឱ្យខ្លួនអ្នកសប្បាយចិត្ត, មានក្តីស្រឡាញ់, និងសម្រេចបំណងរបស់អ្នក, ប៉ុន្តែ តើចិត្តរបស់អ្នកជាកន្លែងដ៏ស្រស់ស្អាត ឬក៏ជាកន្លែងដែលអ្នកស្អប់? យើងចង់ឱ្យអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបៀបដែលអ្នកនិយាយទៅកាន់ខ្លួនអ្នក។ តើ​អ្នក​មាន​ចិត្ត​ល្អ និង​ពោរពេញដោយក្តីស្រឡាញ់ ឬ​ជា​មនុស្ស​ដែលឃោរឃៅ និង​ពោរពេញដោយការវិនិច្ឆ័យមិនល្អ? នៅពេលអ្នកចាប់ផ្តើមយកចិត្តទុកដាក់នូវរឿងទាំងនេះ នោះអ្នកនឹងភ្ញាក់ឡើងវិញទទួលយកការពិត។

ការមើលឃើញរបស់អ្នកនឹងច្បាស់ លុះត្រាតែអ្នកក្រឡេកមើលទៅក្នុងចិត្តរបស់អ្នក អ្វីដែលអ្នកមើលនៅខាងក្រៅ គឺជាសុបិន អ្វីដែលអ្នកមើលទៅខាងក្នុង គឺជាការពិត៕

10488044

_1x_1

JDIVFQEZPFP6HBVFCOBFHWERGM

 


ថ្ងៃអង្គារ, 11 ខែមករា 2022 17:52  BeeTube News