បទចំរៀង Super Freaky Girl របស់កញ្ញា Nicki Minaj ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងតារាង Top 100 ជាសិល្បករចំរៀងទោល និងទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងបទចំរៀងទាំងអស់របស់នាង។ ដោយនៅក្នុងឆ្នាំ២០២០ នាងទទួលបានជោគជ័យនៅលើបទចំរៀងកំពូលៗចំនួនពីរបទនៅពីលើបទមួយនេះ រួមមានបទចំរៀង «Trollz» បកស្រាយរួមគ្នាជា មួយនឹងលោក6ix9ineនិងទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុងខែមិថុនា និងបទចំរៀង «Say So» សម្តែងរួមគ្នាជាមួយនឹងកញ្ញា Doja Cat ក៏ទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុងខែឧសភា ឆ្នាំ២០២០បន្តបន្ទាប់គ្នា។
ម្យ៉ាងវិញទៀតផងដែរបទចំរៀងនេះក៏ត្រូវបានចាត់ទុកបានថាជាបទចំរៀងទី២១ ដែលបានជាប់ក្នុងចំណោម Top 10 នៅលើតារាងបទចំរៀងទាំង១០០បទ ខណៈពេលដែលបទ «Do We Have Problem» របស់នាងដែលបានចេញផ្សាយនៅក្នុងឆ្នាំនេះផងដែរហើយទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុងខែកុម្ភៈ។ បទចំរៀង Super Freaky Girl ត្រូវបានចេញផ្សាយនៅលើផលិតកម្មមួយចំនួនដូចជា Young Money Cash Money និង Republic Records ទទួលបានការ Stream ចំនួន២១.១លានដង និងទទួលបានការដោនឡូតរយៈពេលមួយសប្តាហ៍ចំនួន៨៩០០០ដង។
គួរអោយចាប់អារម្មណ៍ផងដែរបទចំរៀងមួយនេះគឺជាបទចំរៀង Hip Hop ទទួលបានចំណាត់ថ្នាក់លេខ១ដំបូងគេបង្អស់បកស្រាយដោយសិល្បករស្រី Soloនិងមិនមានការចូលរួមពីប្រភេទភ្លេងតន្រ្តីផ្សេងទៀតរាប់ចាប់តាំងពីបទចំរៀង Doo Wop របស់ Lauryn Hill នៅក្នុងឆ្នាំ១៩៩៨ម្ល៉េះ។ ទន្ទឹមនឹងគ្នានេះផងដែរបទចំរៀង Super Freak របស់លោក Rick James ដែលមានទំរង់ស្រដៀងគ្នានឹងបទ Super Freaky Girl ដែលបានចេញផ្សាយមុនក៏ទទួលបានចំណាត់ថ្នាក់លេខ៣នៅក្នុងតារាងបទចំរៀង Hot R&B/Hip Hop នៅក្នុងខែកញ្ញា ឆ្នាំ១៩៨១ផងដែរ។ យ៉ាងណាមិញផងដែរបទចំរៀង «You can’t touch this» របស់លោក M.C. Hammer ដែលយកលំនាំតាមលោក Rick James ក៏ទទួលបានចំណាត់ថ្នាក់លេខ១ផងដែរកាលពីខែមិថុនា ឆ្នាំ១៩៩០។