BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីអង់គ្លេស Sunak បានជួបលោក Zelensky នៅទីក្រុង Kyiv និងផ្តល់អាវុធថ្មីៗសម្រាប់អ៊ុយក្រែន

ថ្ងៃពុធ, 23 ខែវិច្ឆិកា 2022 13:17  BeeTube News

2022-11-23 13.15.11 (1)

នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោក Rishi Sunak បានថ្លែងថាចក្រភពអង់គ្លេសនឹងបន្តឈរជើងជាមួយអ៊ុយក្រែនដោយលោកបានប្រកាសផ្តល់ជំនួយការពារជាតិដែនអាកាសថ្មីដែលមាតម្លៃចំនួន ៦០លានដុល្លារក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រីទៅកាន់ទីក្រុង Kyiv ។នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ថ្លែង​ថា​កញ្ចប់​ការពារ​រួម​មាន​កាំភ្លើង​យន្តហោះ​ចំនួន​១២០គ្រឿង រ៉ាដា និង​ឧបករណ៍​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក ហើយវានឹងមកដល់ក្នុងអំឡុងពេលលប្រទេសរុស្ស៊ីបានបិទស្ទើរតែពាក់កណ្តាលនៃប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែនដែលបង្កឲ្យមានការដាច់ភ្លើងនៅទូទាំងប្រទេសចំពេលរដូវរងាធ្លាក់ចុះដល់កម្រិតសីតុណ្ហភាពសូន្យអង្សាសេ។ រុស្ស៊ីបានកំណត់គោលដៅកាន់តែខ្លាំងឡើងលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាមួយនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយចាប់តាំងពីខែមុន រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយប្រទេសអ៊ីរ៉ង់។

លោកនាយករដ្ឋមន្រ្តី Sunak បានបន្ថែមថា “នៅប៉ុន្មានឆ្នាំទៅមុខទៀតយើងនឹងប្រាប់ចៅៗរបស់យើងអំពីរឿងរបស់អ្នក តើប្រជាជនមានមោទនភាព និងអធិបតេយ្យភាពប៉ុណ្ណាដែលបានក្រោកឈរឡើងនៅចំពោះមុខការវាយលុកដ៏គួរឱ្យភ័យខ្លាចដូចជា របៀបដែលអ្នកបានប្រយុទ្ធ របៀបដែលអ្នកលះបង់ របៀបដែលអ្នកបានយកឈ្នះ” ។ ប្រធានាធិបតី Zelenskyy បានសរសើរដំណើរទស្សនកិច្ចដ៏មានអត្ថន័យ និងមានប្រយោជន៍សម្រាប់ប្រទេសរបស់ទាំងពីរអង់គ្លេស និងអ៊ុយក្រែនក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា។ លោកបានថ្លែងទៀតថា លោកបានពិភាក្សាអំពី "លទ្ធភាពនៃការការពារសន្តិសុខថាមពលអឺរ៉ុប និងអ៊ុយក្រែន" និង "សមត្ថភាពរបស់លោកក្នុងការការពារមេឃអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការការពារជាតិជាទូទៅ"។

នៅលើប្រព័ន្ធ Twitter លោក Zelenskyy បានបង្ហោះថា "ជាមួយមិត្តភក្តិដូចអ្នកនៅក្បែរយើង យើងមានទំនុកចិត្តលើជ័យជម្នះរបស់យើង"។ នៅលើសមរភូមិអ៊ុយក្រែនទទួលបានផលចំណេញច្រើនចាប់តាំងពីចុងខែកញ្ញា ដោយដណ្តើមបានទឹកដីជាច្រើននៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសហើយកាល​ពី​សប្តាហ៍​មុនកង​កម្លាំង​អ៊ុយក្រែន​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Kherson វិញ​បន្ទាប់​ពីរុស្ស៊ី​កាន់កាប់​អស់​រយៈពេល​ជិត ៨ខែ។


ថ្ងៃពុធ, 23 ខែវិច្ឆិកា 2022 13:17  BeeTube News