BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអង់គ្លេស Sunak ប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន៣០៤លានដុល្លារសម្រាប់អ៊ុយក្រែន

ថ្ងៃពុធ, 21 ខែធ្នូ 2022 10:23  BeeTube News

2022-12-21 10.20.56

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak គ្រោងនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន៣០៤លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជំរុញការវាយប្រឆាំងនឹងរុស្ស៊ី។ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃច័ន្ទថា កញ្ចប់យោធារួមមាន កាំភ្លើងៗធំរាប់រយពាន់ជុំ និងគ្រាប់កាំភ្លើងធំសំខាន់ៗទៅកាន់អ៊ុយក្រែនសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ២០២៣។ ការិយាល័យរបស់លោកបាននិយាយថា លោករដ្ឋមន្រ្តី Sunak នឹងធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃកងកម្លាំងបេសកកម្មរួម (JEF) នៅក្នុងប្រទេសឡាតវីនៅពេលក្រោយនៅថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថែមទៀតថា កិច្ចប្រជុំកំពូល JEF ប្រមូលផ្តុំមេដឹកនាំមកពីប្រទេសជាច្រើនរួមមាន ប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាតវី លីទុយអានី ហូឡង់ ន័រវេស ស៊ុយអែត និងចក្រភពអង់គ្លេស ហើយត្រូវបានអំពាវនាវឲ្យធ្វើកិច្ចពិភាក្សាអំពី “កិច្ចខិតខំប្រឹងប្រែងបន្តក្នុងការប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ Nordic និងបាល់ទិក” ។ នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តី Sunak បានអំពាវនាវដល់សមភាគី Nordic, Baltic និង Dutch បន្តរក្សាការគាំទ្រ និងបន្ថែមការគាំទ្រចំពោះអ៊ុយក្រែននៅក្នុងឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ចក្រភពអង់គ្លេសគឺជាអ្នកផ្តល់ជំនួយផ្នែកការពារឈានមុខគេរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន រួមទាំងការបញ្ជូនប្រព័ន្ធរ៉ុក្កែតជាច្រើនគ្រាប់ និងកាំភ្លើងប្រឆាំងយន្តហោះចំនួន១២៥ដើម” ។

2022-12-21 10.21.00

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តទៀតថា ចក្រភពអង់គ្លេសក៏បានផ្តល់គ្រាប់រំសេវចំនួនជាង១០០ ០០០គ្រាប់ផងដែរ ចាប់តាំងពីខែកុម្ភៈ។ យោងតាមវិទ្យាស្ថាន Kiel Institute for the World Economy ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ដែលជាអ្នកតាមដានការគាំទ្រសម្រាប់ទីក្រុង Kyiv ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក បានឲ្យដឹងថា ចក្រភពអង់គ្លេសបានសន្យាផ្តល់ជំនួយចំនួន៧.៤៣ពាន់លានដុល្លារ ដែលជាប្រទេសម្ចាស់ជំនួយធំទីពីរដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយចំនួន៥១ពាន់លានដុល្លារក្នុងផ្នែកមនុស្សធម៌ ហិរញ្ញវត្ថុ និងយោធា។ ការិយាល័យរបស់ Sunak បាននិយាយថា មេដឹកនាំអង់គ្លេសបានធ្វើបច្ចុប្បន្នភាពជូនដល់ប្រធានាធិបតី  Volodymyr Zelenskyy លើជំនួយចុងក្រោយកាលពីសប្តាហ៍មុនផងដែរ។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​ផ្ទាល់​ពេលដែលរដ្ឋមន្ត្រី​ Sunak ទៅ​លេង​ Kiev កាល​ពី​ខែ​មុន។

ទន្ទឹមនឹងនោះ ប្រធានាធិបតី Zelenskyy ត្រូវបានគេរំពឹងថានឹងមានការថ្លែងទៅកាន់កិច្ចប្រជុំកំពូល JEF នៅរដ្ឋធានី Latvian Riga តាមរយៈតំណភ្ជាប់ប្រព័ន្ធវីដេអូផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំ JEF នឹងពិភាក្សាបន្ថែមទៀត អំពីការគាំទ្រផ្នែកការពារដែនអាកាសសម្រាប់អ៊ុយក្រែនពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញថាមពលសំខាន់ៗរបស់ខ្លួនផងដែរ។

 


ថ្ងៃពុធ, 21 ខែធ្នូ 2022 10:23  BeeTube News