London-
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak បានផ្សារភ្ជាប់កានាំមុខរបស់លោកលើគូរប្រជែង ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រី បន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការកើនឡើងនៃការប្រកួតប្រជែងដ៏ជូរចត់ ដើម្បីជំនួសលោក Boris Johnson ។ Sunak ដែលបានចាកចេញពីរតនាគារកាលពីសប្តាហ៍មុន គឺជាមនុស្សដំបូងដែលបានលាលែងចេញពីតំណែងមុនគេ ដែលបានបង្ខំឲ្យលោក Boris Johnson ចាកចេញពីអំណាច បានក្លាយទៅជាអ្នកឈានមុខគេក្នុងចំណោមសភាអភិរក្សនិយម ទោះបីជាមានការស្តីបន្ទោសដោយអ្នកខ្លះសំរាប់លោកដែលធ្វើឲ្យ Johnson ធ្លាក់ពីអំណាច។
លោកបហរឈមទៅនឹងការប្រកួតប្រជែងពី Penny Mordaunt ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងការបរទេស Liz Truss ដែលបានរៀបចំយុទ្ធនាការជាផ្លូវការក្នុងពេលថ្មីៗនេះ ដែលមានការលើកឡើងថា លោកស្រីជាអ្នកប្រកួតប្រជែងតែមួយគត់ដែលមានបទពិសោធន៍ ដើម្បីទទួលបាននូវការសម្រេចចិត្តដ៏ស្វិតស្វាញ ដែលលោកស្រីត្រូវការ។ ឥឡូវនេះនៅសល់បេក្ខជន៥រូបដែលមានក្តីសង្ឃឹម បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Stella Braveman ត្រូវបានធ្លាក់ចេញពីការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការបរាជ័យដើម្បីទទួលបាន៣០សម្លេងនៅជុំទី២។
អ្នកណាក៏ដោយដែលបានទទួលកិច្ចការនេះ នឹងបានទទួលនូវការឡើងយ៉ាងខ្លាំងនូវអតិផរណា និងការលូតលាស់នៃសេដ្ឋកិច្ចដ៏យឺតយ៉ាវក៏ដូចជាខ្វះនូវទំនុកចិត្តពីសាធារណៈជនក្នុងនយោបាយ បន្ទាប់ពី Johnson មានរឿងអាស្រូវក្នុងពេលដែលកំពុងកាន់អំណាច។ បន្ទាប់ពីថែរក្សានូវការដឹកមុខ Sunak បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រលោកនុងបាននិយាយនៅក្នុង Twitter ថា “ខ្ញុំបានប្រុងប្រៀបនឹងផ្តល់នូវអ្វីគ្រប់យ៉ាង ដែលខ្ញុំមានក្នុងការបំរើប្រជាជាតិរបស់យើង” ទាំងអស់គ្នា យើងអាចធ្វើឲ្យមានការទុកចិត្ត កសាងសេដ្ឋកិច្ចយើងឡើងវិញ និងបង្រួបបង្រួមប្រទេស។
ថ្មីៗនេះ លោកបានបញ្ចេញសម្លេងតាមរលកធាតុអាកាសដោយនិយាយថា អាទិ៍ភាពខាងផ្នែកសេដ្ឋកិច្ចរបស់លោកគឺនឹងដោះស្រាយនូវអតិផរណាដែលឡើងខ្ពស់ មិនមែនកាត់ពន្ធដូចគូប្រជែងរបស់លោកបានលើឡើងនោះទេ។ Truss ដែលជាអ្នកដែលមានសង្ឃឹមជាចុងក្រោយក្នុងការរៀបចំយុទ្ធនាការជាផ្លូវការ ក៏បានសន្យាដែរថានឹងធ្វើឲ្យមានទំនុកចិត្តនៅក្នុងនយោបាយឡើងវិញ និងព្យាយាមដាក់ខ្លួនលោកស្រីឲ្យនៅឲ្យឆ្ងាយក្នុងបង្កើតនូវភាពជាបុគ្គល និងជម្លោះដ៏ជូរចត់ជាមួយក្រុមប្រឆាំង។ "ខ្ញុំនឹងធ្វើយុទ្ធនាការក្នុងនាមជាអ្នកអភិរក្សនិយម និងគ្រប់គ្រងតាមបែបអ្នកអភិរក្សនិយម។ ខ្ញុំបានប្រុងប្រៀបរួចជាស្រេចក្នុងការក្លាយខ្លួនជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១៕