ពាក្យថា "ទូកចាស់" ចាស់ៗច្រើនចំណាំសម្គាល់កន្លែងចាស់ រីឯលោកស៊ូលីផេងមិនត្រឹមជាអ្នកចម្រៀងសំលេងផ្អែមហើយថែមទាំងជាកវីសំបូរពាក្យទៀត។ បទថ្មីរបស់លោក ស៊ូលីផេង គឺនាំមកនូវរសជាតិថ្មីទៀតហើយម្តងនេះមិនថាទាំងចំណងជើងបទចំរៀង និងផ្ទាំងរូបភាព Poster ទាំងមូលសុទ្ធតែបានរំលេចនូវអារម្មណ៍អ្វីម្យ៉ាងហាក់ក្រៀមក្រំអាលោះអាល័យដល់គូស្នេហ៍មួយគូ។ គូស្នេហ៍មួយគូដ៏សក្តិសមឥតខ្ចោះនេះគឺមិនចៀសមិនផុតពីគូតារាសម្តែងដ៏ល្បីរបស់យើងគឺលោក ខាត់ វ៉ៃហាំង និងកញ្ញាស៊ីន យូប៊ីន នោះទេ ហើយពេលនេះអ្នកទាំងពីរក៏កំពុងតែសម្តែងនៅក្នុងរឿង "លួចស្នេហ៍គូដណ្តឹង" ដែលកំពុងចាក់បញ្ចាំងសព្វថ្ងៃនេះផងដែរ។
វិលត្រលប់ទៅរកបទចម្រៀងរបស់លោកស៊ូលីផេងវិញផងដែរ គួរបញ្ជាក់ថាបទចម្រៀងមួយនេះបានចេញផ្សាយឡើងកាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅនោះទេ និងដោយមានការចូលរួមច្រៀងពីផលិតករតន្រ្តី KZ។ តួយ៉ាងលោកស៊ូលីផេងក៏បានរំលឹកបន្ថែមទៀតនៅក្រោមខមមែនរបស់លោកថាលោកជាក្មេងធំធាត់នីជនបទ ហើយបទនេះបាននាំអារម្មណ៍លោកទៅកាន់កាលពីកុមារភាពវិញពេលនឹកដល់កាលស្តាប់បទស្រុកស្រែនឹកទៅដល់វាលស្រែខៀវស្រងាត់អមជាមួយមេឃភ្លៀង ហើយបទប្រភេទនេះជាបទដែលលោកប៉ងក្នុងការយកមកជូនអ្នកទាំងអស់គ្នា។