Cairo-AP
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនមានការលើកទឹកចិត្ត បន្ទាប់ពីនាយករដ្ឋមន្រ្តីដែលត្រូវបណ្តេញចេញពីអំណាចបានចុះហត្ថលេខាចុះកិច្ចព្រមព្រៀងជាមួយពួកយោធាកាលពីថ្ងៃអាទិត្យ ដែលលោកត្រូវបានចូលកាន់តំណែងវិញ អស់រយៈពេលជិត១ខែដែលពួកយោធាបានធ្វើរដ្ឋប្រហារ ហើយចាប់លោកឃុំឃាំងនៅក្នុងផ្ទះ។ ក្រុមដែលនិយមប្រជាធិបតេយ្យដ៏សំខាន់មួយ ដែលបានធ្វើចលនាក្នុងការតវ៉ាបានច្រានចោលនូវកិច្ចព្រមព្រៀងនេះថាជា “អំពើក្បត់”។
កិច្ចព្រមព្រៀងនេះ បានប្រកាសនូវក្នុងពិធីមួយដែលផ្សាយផ្ទាល់នៅលើទូរទស្សន៍រដ្ឋ Sudan បង្ហាញពីគណៈរដ្ឋមន្ត្រីឯករាជ្យនៃបច្ចេកកាធិបតេយ្យដែលរៀបចំទុកជាមុន ដឹកនាំដោយលោក Abdullah Hamdok រហូតដល់ការបោះឆ្នោតអាចប្រព្រឹត្តិទៅបាន។ នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយថា តើរដ្ឋាភិបាលនឹងមានអំណាចប៉ិនណា? ដែលកំពុងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យោធានៅឡើយ។ ហើយក៏នៅមិនទាន់ច្បាស់ថា តើគណបក្សនយោបាយណាមួយឬក៏ក្រុមអ្នកនិយមប្រជាធិបតេយ្យ បានចូលរួមចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងដែរឬទេ? ។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា ពួកយោធានឹងដោះលែងមន្ត្រីរដ្ឋាភិបាលនិងអ្នកនយោបាយដែលបានចាប់ខ្លួនចាប់តាំងរដ្ឋប្រហារថ្ងៃទី២៥ ខែតុលា។
ប្រទេសលោកខាងលិចជាច្រើនបានស្វាគមន៍កិច្ចព្រមព្រៀង ខណៈដែលគេបានកត់សំគាល់ថា លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយថា លោកមានការលើកទឹកចិត្តដោយបានទទួលរបាយការណ៍ និងជំរុញឲ្យគ្រប់ភាគី បន្តនូវការជជែកគ្នានិងខិតខំបំពេញកាតព្វកិច្ចអន្តរកាលដែលជាគន្លឹះនៃការដឹកនាំដោយជនស៊ីវិលឆ្ពោះទៅកាន់ផ្លូវប្រជាធិបតេយ្យនៅក្នុង Sudan “លោកក៏បានអំពាវនាវផងដែរ ចំពោះកងកម្លាំងសន្តិសុខ ឲ្យមានការអត់ធ្មត់ក្នុងការប្រើកម្លាំងហួសហេតុទៅលើអ្នកតវ៉ាប្រឆាំងដោយសន្តិវិធី”។
រដ្ឋប្រហារនេះបាននាំឲ្យមានការិះគន់ពីអន្តរជាតិ បន្ទាប់ពីមានការបះបោរដ៏មានប្រជាប្រីយ៍ភាពអស់រយៈពេលជាង២ឆ្នាំកន្លងមក បណ្តេញលោក Omar Al-Bashkirs ដែលជាអ្នកកាន់អំណាចអត្តាធិបតេយ្យនៃរដ្ឋាភិបាលអ៊ីស្លាម។” ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ បានបើកទ្វារយ៉ាងធំទូលាយគ្រប់គ្រាន់ ដើម្បីប្រឈមនៅក្នុងតំណាក់ការអន្តរកាល” លោកនាយករដ្ឋមន្ត្រី Hamdok បាននិយាយនៅក្នុងពិធីចុះហត្ថលេខា។ Hamdok បានថ្លែងអំណរគុណ មិត្តភ័ក្រ្តនៅក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការដែលជួយជ្រោមជ្រែងឲ្យឈានទៅដល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសនោះទេ៕