BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Suboi ថតរូបរួមគ្នាជាមួយ VannDa នៅក្នុងកម្មវិធី Big Mountain Music Festival

ថ្ងៃអង្គារ, 13 ខែធ្នូ 2022 14:12  BeeTube News

 

22-1

រូបថតមួយសន្លឹករបស់លោក វណ្ណដា អមជាមួយនឹងតារាស្រីស្រស់ស្អាតម្នាក់ក្នុងឈុតពណ៌ស្វាយធ្វើអោយផ្ទុះចំណាប់អារម្មណ៍ជាមួយនៅលើប្រព័ន្ធអ៊ីធឺណែតកាលពីពេលថ្មីៗនេះ មហាជនមានការចង់ដឹងឡើងថាតើសិល្បករស្រីរូបនេះជានរណា? ហើយហេតុអ្វីក៏ចូលរំលែករូបថតរួមគ្នាជាមួយលោកវណ្ណដាតែម្នាក់ដូច្នេះខណៈដែលចូលរួមនៅក្នុងកម្មវិធី Big Mountain Music Festival មានសិល្បករដទៃទៀតជាច្រើននាក់? យ៉ាងណាមិញផងដែរលោកវណ្ណដារបស់យើងហាក់ដូចជាទទួលរាក់ទាក់គេបានយ៉ាងល្អ ដោយគេសង្កេតឃើញថាលោកបានចែករំលែកបន្តការបង្ហោះរូបភាពរបស់តារាស្រីរូបនោះមកលើទំព័រហ្វេសប៊ុករបស់លោកផងដែររួមទាំងដាក់ Emoji សំពះ និងបេះដូងហាក់ដូចជាបង្ហាញការគោរពអោនលំទោនជាមួយនឹងក្តីស្រលាញ់រាប់អានយ៉ាងកក់ក្តៅផងដែរ។ កុំអោយទន្ទឹងរង់ចាំយូរអេដមីនសុំធ្វើការណែនាំតារាស្រីរូបនេះតែម្តងចុះ! នាងគឺជាតារារ៉េបស្រីដ៏ល្បីប្រចាំប្រទេសវៀតណាមវ័យ៣២ឆ្នាំទទួលរហ័សនាមថា "Queen of Hip Hop" មានឈ្មោះពេញថា Hang Lam Trang Anh និងត្រូវបានស្គាល់ដោយឈ្មោះលើឆាកថា Suboi។ 

2022-12-13 14.01.13

យ៉ាងណាមិញផងដែរ Suboi គឺជាតារាស្រីម្នាក់ដែលបានចូលទៅក្នុងទស្សនាវដ្តី Forbes នៅលើមាតិកា Asia Forbes 30 Under 30 ដែលបង្ហាញពីបុគ្គលមានឥទ្ធិពលជាច្រើននៅលើផ្នែកផ្សេងរាប់តាំងពីវិស័យជំនួញរហូតដល់វិស័យសិល្បៈកម្សាន្ត។ ក្រៅពីនេះផងដែរ បទល្បីៗរបស់ Suboi មានដូចជា Bet On Me, N-Sao?, Doi, Run, Nguoi ta hieu, Sai Gon, Noi voi em ជាដើម។ គួរបញ្ជាក់ផងដែរក្រោយពី Suboi បានបង្ហោះរូបថតនាងជាមួយវណ្ណដារួចមក នាងក៏ថែមទាំងបានបង្ហោះវិដេអូសម្តែងលើឆាកខ្លីមួយនៅក្នុងកម្មវិធីនោះទៀតផង ដែលបង្ហាញសម្តែងរបស់នាង និងលោកវណ្ណដានៅក្បែរគ្នាលើឆាកកាន់តែខ្លាំង នេះអាចសបញ្ជាក់អោយឃើញថាពួកគេបានចែករំលែកបរិយាកាសល្អជាមួយគ្នានៅក្នុងការសម្តែងមួយនេះពិតមែន ហើយ Suboi អាចពេញចិត្តការទំនាក់ទំនងនឹងលោកវណ្ណដាជាពិសេសសំរាប់បេសកម្មការងាររបស់នាងលើកនេះនៅក្នុងប្រទេសថៃ។

2022-12-13 14.01.18

2022-12-13 14.01.30


 

 


ថ្ងៃអង្គារ, 13 ខែធ្នូ 2022 14:12  BeeTube News