BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] កងទ័ពជើងទឹករុស្ស៊ីស្ទាក់មីស៊ីល Storm Shadow បានជោគជ័យជាលើកដំបូង

ថ្ងៃអង្គារ, 25 ខែមិថុនា 2024 08:32  BeeTube News

photo_1_2024-06-25_08-25-36

អ៊ុយក្រែនបានទទួលជំនួយអាវុធមីស៊ីលពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។ ក្នុងចំណោមមីស៊ីលទាំងនេះ គឺជាកាំជ្រួចមីស៊ីលគ្រូស Storm Shadow ដែលបានទទួលដំបូងបំផុតពីចក្រភពអង់គ្លេសកាលពីខែឧសភា ឆ្នាំ2023។ បន្ទាប់ពីការផ្តល់អោយនាំមុខពីចក្រភពអង់គ្លេសរួច បារាំង​ក៏​បាន​បញ្ជាក់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​ដែរ ថាពួកគេនឹងបញ្ជូនកំណែមីស៊ីល Storm Shadow របស់ពួកគេដែលមានឈ្មោះថាជា Scalp Missile ទៅកាន់អ៊ុយក្រែន។ លោក Ben Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស ធ្លាប់បាន​លើក​ឡើង​សង្កត់​ធ្ងន់​ពី​ថាមពលដ៏អស្ចារ្យនៃកំលាំងបាញ់របស់មីស៊ីលនេះ ក៏ដូចជាបច្ចេកវិទ្យា និងដំណើរការដឹកនាំដោយស្វ័យប្រវត្តិរបស់វា ដែលនឹងជួយពង្រឹងដល់ប្រព័ន្ធការពាររបស់អ៊ុយក្រែនប្រឆាំងនឹង​រុស្ស៊ី។ ប៉ុន្តែកាលពីខែមេសាឆ្នាំ 2024កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋរុស្ស៊ីក៏ទើបតែ​បាន​រាយការណ៍​ថា ប្រព័ន្ធ​​​ការពារដែនអាកាស Pantsir-M របស់កងទ័ពជើងទឹកទើបតែបានទទួលជោគជ័យក្នុងការស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់ឡើងដោយកង​កម្លាំង​អ៊ុយក្រែននេះ។ 

photo_2_2024-06-25_08-25-36

ការស្ទាក់បាននេះគឺជារឿងគួរអោយកត់សម្គាល់មួយដែល​​​នេះជាលើកដំបូងហើយដែលកងទ័ពជើងទឹករុស្ស៊ីអាចបង្ក្រាបបានអាវុធមីស៊ីលកូនកាត់របស់ច​​​ក្រភពអង់គ្លេស និងបារាំងនេះ។ វាបានចាប់ផ្តើមឡើងនៅដើមខែមេសា ឆ្នាំ2024នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា កប៉ាល់រុស្ស៊ីដែលកំពុងបំពេញបេសកកម្មប្រយុទ្ធបានជោគជ័យក្នុងការបាញ់ទំលាក់កាំជ្រួច Storm Shadow ដោយប្រព័ន្ធ Pantsir-M របស់ខ្លួន។ ការស្ទាក់ចាប់នេះគឺក្រោយមកត្រូវបានបញ្ជាក់ដោយលោក Oleg Ryazanov នៅក្នុងបទសម្ភាសន៍កម្មវិធីយោធាលើប៉ុស្តិ៍ Zvezda Plus TV។ លោក Ryazanovបានសង្កត់ធ្ងន់ថាប្រព័ន្ធ Pantsir-M គឺត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីប្រយុទ្ធ​នឹង​វត្ថុគំរាម​កំហែង​ដូច​ជា​កាំជ្រួច​គ្រូសដែលត្រូវបានប្រើប្រាស់ជាទូទៅដោយសត្រូវ។ 

photo_4_2024-06-25_08-25-36

ប្រព័ន្ធ Pantsir M អាចកំណត់លើគោលដៅចំនួនបួនក្នុងពេលដំណាលគ្នា ដែលធ្វើអោយវាក្លាយជាប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើកប៉ាល់តែមួយគត់នៅទូទាំងពិភពលោកដែលមា​​​នរួមបញ្ចូលម៉ូឌុលប្រយុទ្ធបញ្ចូលគ្នារវាងប្រព័ន្ធ ciws Sam និងប្រព័ន្ធត្រួតពិនិត្យអុបទិករ៉ាដាមួយ។ ឧបករណ៍ដ៏ទំនើបនេះរួមមាន មុខងារស្វែងរកគោលដៅដោយស្វ័យប្រវត្តិ មុខងារជ្រើសរើស និងមុខងារបាញ់រួមបញ្ចូលគ្នាតែមួយនៅក្នុងអាវុធនេះ។ នៅក្នុងពេលវេលាឆ្លើយតបរយៈពេលពី 3ទៅ5វិនាទី វាអាចកំណត់គោលដៅដោយជោគជ័យលើវត្ថុផ្លាស់ទីក្នុងល្បឿនរហូតដល់ 1,000 ម៉ែត្រក្នុង១វិនាទីឯណោះ។ កងទ័ពជើងទឹករុស្ស៊ីមានផែនការបំពាក់ប្រព័ន្ធ Pantsir-M នេះលើនាវាចម្បាំងថ្មីរបស់ពួកគេ ដោយប្រើប្រាស់រួមជាមួយនឹងមីស៊ីលរាប់ចាប់ពីមីស៊ីល Corvettesទៅមីស៊ីលCruisers ផងដែរ។ នាពេលបច្ចុប្បន្ននេះកប៉ាល់ Kakert Class Corvette Cyclone នៃគម្រោង 22800 គឺជាកប៉ាល់តែមួយគត់នៅក្នុងកងនាវាសមុទ្រខ្មៅដែលបំពាក់ជ​​​ាមួយនឹងប្រព័ន្ធ pantsir m។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើគម្រោងបំពាក់លើនាវាចម្បាំងថ្មីទាំងអស់របស់រុស្ស៊ីពិតជាបានសម្រេចមែននោះ វានឹងក្លាយជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់លោកខាងលិចហើយដែលបានបរិច្ចាគកាំជ្រួច Cruise ទាំងនេះនៅអ៊ុយក្រែន។

photo_3_2024-06-25_08-25-36


 


ថ្ងៃអង្គារ, 25 ខែមិថុនា 2024 08:32  BeeTube News