BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Stoltenberg៖ NATO មានកងទ័ពជាង៣០០,០០០នាក់ដែលប្រុងប្រៀបរួចជាស្រេចក្នុងកំរិតខ្ពស់

ថ្ងៃអង្គារ, 28 ខែមិថុនា 2022 10:24  គុន ច័ន្ទរដ្ឋា

2022-06-28 10.21.45 (1) (1)

Bruseeels,NCA

NATO នឹងបង្កើនចំនួននៃកងទ័ពរបស់ខ្លួនក្នុងកំរិតអាសន្នខ្ពស់ឲ្យឡើងដល់៧ដងដែលមានចំនួនរហូតដល់ជា ៣០០,០០០នាក់, អគ្គលេខាធិការ NATO បាននិយាយកាលពីថ្ងៃច័ន្ទ ខណៈដែលសម្ព័ន្ធមិត្តបានប្រុងប្រៀបដើម្បីសម្រួលទៅតាមយុទ្ធសាស្ត្រថ្មីដែលពិពណ៌នាថាជាការំរាមកំហែងដោយផ្ទាល់ក្នុងរយៈពេល៤ខែនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែនបានរាលដាលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំនៃភូមិសាស្ត្រនយោបាយនៅក្នុងលោកខាងលិច ដែលជម្រុញឲ្យប្រទេសដែលមានពេលមួយប្រកាន់នូវជំហរអព្យាក្រិតដូចជា Finland និង Sweden ដាក់ពាក្យសុំចូលជាសមាជិក NATO និងអ៊ុយក្រែនបានធានានូវសមាជិកបេក្ខភាពដើម្បីចូលរួមក្នុងសហគមន៍អឺរ៉ុប។

"រុស្សីបានដើរចេញពីដៃគូរសន្ទនាដែល NATO បានព្យាយាមរៀបចំជាមួយរុស្សីអស់រយៈពេលជាច្រើនឆ្នាំ" អគ្គលេខាធិការ NATO ,Jeans Stoltenberg បាននិយាយនៅក្នុងទីក្រុង Brussels មុនពេលដែលកិច្ចប្រជុំកំពូលនឹងចាប់ផ្តើមនៅចុងអាទិត្យនេះក្នុងទីក្រុង Madrid។ ”ពួកគេបានជ្រើសយកការប្រឈមមុខជំនួសឲ្យការសន្ទនា ប៉ុន្តែពិតមែនហើយយើងចាត់ទុកថាយើងត្រូវការឆ្លើយតបទៅនឹងការពិត” លោកបានប្រាប់ អ្នកយកព័ត៌មាន។ កិច្ចប្រជុំកំពូលថ្ងៃទី២៨-៣០ ខែមិថុនានៃ NATO បានលេចចេញមកនៅក្នុងរយៈពេលដែលគេបានបង្វែរខ្លួនបន្ទាប់ពីការបរាជ័យរបស់សម្ព័ន្ធមិត្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងភាពមិនស្រុះស្រួលគ្នានៅក្នុងសករាជនៃលោកប្រធានាធិបតី Donald Trump ដែលបានគំរាមថានឹងដកខ្លួនចេញពីសម្ព័ន្ធមិត្ត។

Stoltenberg បាននិយាយថា NATO នៅក្នុងពេលអនាគតនឹងមានកងទ័ពជាង ៣០០,០០០នាក់ នៅក្នុងការប្រកាសអាសន្នកំរិតខ្ពស់ដែលបច្ចុប្បន្នសម្ព័ន្ធមិត្តមានកងទ័ពសំរាប់ធ្វើប្រតិកម្មរហ័សតែ ៤០,០០០នាក់ ប៉ុណ្ណោះ។ គំរូនៃកងកម្លាំងថ្មីមានន័យថា "នឹងជំនួសកងកម្លាំងប្រតិកម្មរហ័សនិងផ្តល់នូវការបង្ហាញនៃកងកម្លាំងដែលមានភាពប្រុងប្រៀបរួចជាស្រេចក្នុងកំរិតខ្ពស់នៅគ្រប់វិស័យ ជើងគោក ទឹក និងអាកាសនិងផ្នែកអេឡិកត្រូនិក ដែលបានចាត់តាំងរួចទុកជាមុនក្នុងផែនការដ៏ច្បាស់លាស់មួយសំរាប់ការពារសម្ព័ន្ធមិត្ត" មន្ត្រី NATO បាននិយាយ។

Stoltenberg និយាយថា អង្គភាពប្រយុទ្ធ NATO នៅក្នុងសម្ព័ន្ធមិត្តនៃស្លាបខាងកើតជាប់ព្រំប្រទល់រុស្សី ជាពិសេសរដ្ឋបាល់ទិក នឹងត្រូវតម្លើងឲ្យទៅជាកំរិតកងពលតូច ដែលមានកងទ័ពដល់ចំនួនរាប់ពាន់នាក់ដែលរៀបចំទុកជាមុនក្នុងការត្រៀមចាំនៅក្នុងប្រទេសចុងខាងលិចដូចជាអាល្លឺម៉ង់ដែលចាត់ទុកថាជាកងអន្តរាគមន៍ដ៏រហ័សបំផុត។ មន្ត្រី NATO ដែលនិយាយក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា ទង្វើរនេះវានឹងបង្កើនសមត្ថភាព NATO ក្នុងការឆ្លើយតបជាមួយនឹងកងកម្លាំងយ៉ាងច្រើនដែលត្រូវការក្នុងរយៈពេលដ៏ខ្លីនៅពេលដែលត្រូវបង្កើនកម្លាំង។ ជាមួយគ្នានេះវានឹងបង្កើតនូវការរុះរើកងទ័ពដ៏ធំមួយនៃការរំខានរបស់កងទ័ពយើងទៅលើសត្រូវនិងការពារសម្ព័ន្ធមិត្ត។


ថ្ងៃអង្គារ, 28 ខែមិថុនា 2022 10:24  គុន ច័ន្ទរដ្ឋា