Politico .eu-
លោក Stoltenberg អគ្គលេខាធិការ NATO បាននិយាយកាលពីថ្ងៃសុក្រថា មហាអំណាចបស្ចឹមប្រទេសមានកម្លាំងគ្រប់គ្រាន់សំរាប់ទប់ទល់ បើសិនជាការជជែកក្នុងការប្រឈមទៅនឹងគ្រោះថ្នាក់ជាមួយរុស្សីត្រូវបរាជ័យ និងថាសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍សមត្ថភាពយោធានៅតាមបណ្តោយស្លាបភាគខាងកើត និងបានប្រុងប្រៀបនូវលទ្ធភាព ដើម្បីកៀបសង្កត់ទណ្ឌកម្មសេដ្ឋកិច្ច បើសិនជាទីក្រុងមូស្គូវាយប្រហារអ៊ុយក្រែន។
ពាក្យសំដីរបស់ Stoltenberg បន្ទាប់ពីមានការប្រជុំតាមវីឌីអូរនៃរដ្ឋមន្ត្រីក្រសួងការបរទេស NATO ដោយបានបញ្ជូននូវចំណុចព្រមានទៅកាន់វិមានក្រឹមឡាំង ក្នុងពេលដែលការប្រជុំដំណោះស្រាយការទូតដែលនឹងប្រព្រឹត្តិទៅក្នុងសប្តាហ៍ក្រោយ នៅទីក្រុង ហ្សឺណែវ ប្រ៊ុចសែល និងទីក្រុងវីយ៉េន ដែលបានរៀបចំឡើងដោយសារមានការប្រមូលផ្តុំកងទ័ពរុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន និងដោយសារការគំរាមកំហែងរបស់លោកប្រធានាធិបតី Vladimir Putin និងមន្ត្រីជាន់ខ្ពស់រុស្សីឯទៀតថា នឹងធ្វើការឈ្លានពាន បើសិនជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO មិនទទួលយកយល់ព្រមតាមបញ្ជីរដ៏វែងដែលជាការទាមទារក្នុងរឿងសន្តិសុខ។
“ NATO នឹងមានទំនាក់ទំនងក្នុងការជជែកជាមួយរុស្សីប្រកបទៅដោយការជឿជាក់និងអត្ថន័យ” Stoltenberg បាននិយាយក្នុងការបើកសន្និសិទ្ធសារព័ត៌មាន “ប៉ុន្តែយើងត្រូវតែប្រុងប្រៀបផងដែរ ក្រែងលោលទ្ធភាពនៃការទូតត្រូវបរាជ័យ” ។ Stoltenberg មេដឹកនាំជាន់ខ្ពស់ស៊ីវិលនៃអង្គការ NATO ហាក់ដូចជាមានការលាក់លាមនៅពេលដែលគេសង្កត់ដើម្បីឲ្យធ្វើសេចក្តីលំអិត ប៉ុន្តែបានទទូចថា NATO ត្រូវតែប្រុងប្រៀបដើម្បីប្រឈមទៅនឹងការគំរាមកំហែង។
“ខ្ញុំនឹងមិនបញ្ជាក់ពីចំនួនពិតប្រាកដនៃកងទ័ព ថាតើមានពលទាហ៊ានប៉ុន្មាននាក់ដែលយើងនឹងធ្វើចលនានៅពេលណាទៅទីកន្លែងណា?” លោកនិយាយ។ប៉ុន្តែខ្ញុំនឹងនិយាយថា យើងមានសម្ថភាពដ៏អស្ចារ្យ។ យើងមានកងទ័ព យើងមានកំលាំង។ យើងបានប្រុងប្រៀបរួចជាស្រេច យើងមានផែនការដែលអាចការពារ និងថែរក្សាសម្ព័ន្ធមិត្តយើងទាំអស់ ហើយយើងនឹងសម្របសម្រួលជាប្រចាំ ហើយនឹងប្រាកដណាស់ថានឹងវិនិយោគបន្ថែមទៀតក្នុងពេលឥឡូវនេះច្រើនជាងយើងបានធ្វើពីពេលមុនអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការធ្វើទំនើបកម្មសមត្ថភាពកងទ័ពរបស់យើងដើម្បីឲ្យប្រាកដថា យើងការពារសន្តិភាពនៅអឺរ៉ុប៕