BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអាដលណាខ្លះនឹងបង្ហាញខ្លួននៅការប្រគំតន្រ្តី Sting Musicverse?

ថ្ងៃអង្គារ, 17 ខែតុលា 2023 15:09  BeeTube News

391735804_929610381861620_2257804542008561281_n

កាលពីពេលថ្មីៗនេះ លោកជីដេវីតបានបង្ហើបឡើងនូវសមាសភាពសិល្បករចូលរួមសម្តែងនៅក្នុងកម្មវិធីការប្រគំតន្រ្តី Sting Musicverse Festival ជាមួយនឹងលោកជាបន្តបន្ទាប់យ៉ាងគួរអោយរំភើបចិត្តតែម្តង។ ដោយកាលពីសប្តាហ៍មុន លោកទើបតែទំលាយសិល្បករពិសេសៗចំនួន៤រូប ដែលនឹងក្លាយជា Main Act នៅក្នុងការប្រគំតន្រ្តីនេះ ដោយរួមមានលោកថេណា លោកស៊ូលីផេង លោកStep និងកញ្ញាវីឌីណែត ជាពិសេសថែមទាំងមានសិល្បករថៃមួយរូបទៀតផងដែរមកពីផលិតកម្ម Kamikazeគឺលោក UrBoyTJ ដែលនឹងមកចូលរួមសម្តែងជាមួយពួកគេទាំងអស់គ្នា! 

391611101_927297898759535_7993292998224493515_n

ខណៈដែលបញ្ចេញមុខសមាសភាពអាយដលម្តងម្នាក់មិនទាន់បានប៉ុន្មានផង នៅទីបំផុតលោកជីដេវីតបានធ្វើការទំលាក់សមាសភាពអាយដលទាំងអស់គ្នាដែលនឹងចូលរួមសម្តែងព្រឹត្តិការណ៍សំខាន់នេះជាមួយនឹងលោក។ ដោយនៅក្នុងនោះសិល្បករកម្ពុជាបន្ថែមទៀតរួមមានដូចជាលោក RedKing មកពីផលិតកម្ម Enation, ដៃគូរបស់លោក Kanez និងលោក Griezii មកពីផលិតកម្ម Above, លោក Zento, កញ្ញា Mina, និងលោក Ja Deth ផងដែរ។

391749547_929577931864865_9200815871775253134_n

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍មួយនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ ចាប់ពីម៉ោង២PM រហូតដល់ម៉ោង ១០PM នៅឯទីធ្លា OCIC ជ្រោយចង្វារ ជាមួយនឹងតម្លៃសំបុត្រត្រឹមតែ២ដុល្លាប៉ុណ្ណោះ និងអាចរកទិញបានតាមបណ្តា App ទាំង៣រួមមាន Live, Nham24, និង E-Gets រឺទិញ Sting Combo Set នឹងទទួលបានហ្រ្វីសំបុត្រចូលរួមមួយសន្លឹកភ្លាមៗ។ តោះទស្សនិកជនកុំអោយខកខានការប្រគំតន្រ្តីដ៏ធំនេះអោយសោះ!

 


ថ្ងៃអង្គារ, 17 ខែតុលា 2023 15:09  BeeTube News