លោកHoward Schultz (ហូវាដ ស្គូល)កើតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៣នៅស្រុកប្រូកឃ្លីន ទីក្រុងញូយ៉ក ប្រទេសអាមេរិច។ លោកហូវាដបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ័ជំនាញទំនាក់ទំនងពីសកលវិទ្យាល័យNorthern Michigan(ណស៊ឺនមីឈីហ្គេន)ក្នុងឆ្នាំ១៩៧៥។ លោកគឺជាមេដឹកនាំដ៏ក្លៀវក្លាម្នាក់ក្នុងវិស័យធុរកិច្ចដែលអាចគ្រប់គ្រងក្រុមហ៊ុនStarbucksបានអស់រយៈពេល៤ទស្សវត្តក្លាយទៅជាមុខជំនួញមួយត្រូវគេទទួលស្គាល់ពាសពេញសកលលោកថាជាក្រុមហ៊ុនមួយដែលរឹតបន្តឹងចំណងសហគមន៍កាន់តែខិតចូលគ្នាតាមរយៈទំនាក់ទំនងរបស់មនុស្សនិងគំនិតច្នៃប្រឌិត។ដំណើរជីវិតរបស់លោកហូវាដគឺចាប់ផ្តើមនៅឆ្នាំ1981នៅពេលដែលគាត់បានចូលទៅដល់ហាងសណ្តែកមួយកន្លែងនាក្រុងសៀធឺល។ មកដល់ទីនេាះ គាត់បានភ្លក់រសជាតិស៊ូម៉ាត្រាជាលើកដំបូង និងបានសន្ទនាជាមួយអ្នកដុតនំប័ុងម្នាក់ដែលបានចែករំលែកគាត់ពីបទពិសោធន៍ផ្សេងៗ។ នៅក្នុងឆ្នាំ១៩៨២ ខណៈពេលដែលក្រុមហ៊ុនស្តាបាក់ មានត្រឹមតែ៤កន្លែងប៉ុណ្ណេាះ លោកហូវាដបានធ្វើដំណើរទៅកាន់ក្រុងសៀធឺហើយគាត់ក៏បានចូលរួមនឹងក្រុមហ៊ុនធ្វើជានាយកប្រតិបត្តិការ និងទីផ្សារ។ មួយឆ្នាំក្រោយមកលោកហូវាដបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី និងធ្វើការនាំយករសជាតិគ្រាប់កាហ្វេប្រចាំប្រទេសអ៊ីតាលីឆក់ទាញមកកាន់ប្រទេសអាមេរិចវិញ ព្រេាះគាត់មានក្តីសុបិន្តមួយចង់ផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សក្នុងរូបភាពមួយជាសហគមន៍ដ៏ស្រស់បំព្រងហាក់ដូចជាទីកន្លែងការងារ និងផ្ទះនៅជាមួយគ្នា។ ក្រោយមកទៀតលោកបានចាកចេញពីស្តាបាក់មួយរយៈដើម្បីបើកហាងកាហ្វេIlGiornale(ជីអរនែល)របស់លោក រួចហើយក៏វិលត្រលប់មកធ្វើជានាយកប្រតិបត្តិការស្តាបាក់ម្តងទៀតនៅក្នុងឆ្នាំ១៩៨៧ក្រោមជំនួយថវិកាបើកហាងពីក្រុមពួកអ្នកវិនិយោគក្នុងស្រុក។ ពីដំបូងឡើយលោកហូវាដចង់បង្កើតវាទៅជាក្រុមហ៊ុនមួយដែលមានលក្ខណៈខុសប្លែកពីគេ គឺជាក្រុមហ៊ុនមុខជំនួញមួយផ្តល់វប្បធម៌រួបរួមនៃក្តីស្រលាញ់។ នៅក្នុងខណៈពេលនេាះលោកបានបង្កើតកម្មវិធីនៅទីតាំងសំខាន់ពីរកន្លែង ក្នុងជំនឿជាក់មួយថាមុខជំនួញអាចលូតលាស់ប្រសើរលើសការរំពឹងទុកប្រសិនវាជាការចែករំលែកភាពជោគជ័យជាមួយមនុស្សជុំវិញដូចជាបុគ្គលឹករបស់ខ្លួន និងសហគមន៍ដែលគេបំរើអោយ។ ទី១ ស្តាបាក់ផ្តល់ជូនការធានារ៉ាប់រងសុខភាពទូលំទូលាយដល់កម្មករពេញម៉ោង និងក្រៅម៉ោងដែលមានសិទ្ធិដំបូងគេបង្អស់នៅក្នុងសហគ្រាសលក់រាយ។ទី២ ស្តាបាក់ផ្តល់ជូនបុគ្គលឹករបស់ខ្លួននូវសមភាពមួយក្នុងទំរង់ជាស្តុកដែលជា"bean stock" មានន័យថាហ៊ុនសណ្តែក។ បន្ទាប់ពីបង្កើនចំនួនហាងកាហ្វេប្រមាណ៣០០០ហាង និងចាប់ផ្តើមបង្កើតហាងជាលើកដំបូងមាននៅក្នុងប្រទេសជប៉ុន ចិន និងអឺរ៉ុប បន្ទាប់មកលោកហូវាដក៏បានចុះចេញពីដំណែងCEOនៅក្នុងឆ្នាំ២០០០ និងប្តូរមកធ្វើជាប្រធានយុទ្ធសាស្រ្តវិញដើម្បីផ្តោតក្នុងការពង្រីកសក្តានុពលទីផ្សារជាសកលលោក។បន្ទាប់មកគាត់ក៏វិលត្រលប់មកធ្វើជាCEOម្តងទៀតក្នុងឆ្នាំ២០០៨ និងក្នុងរយៈពេលត្រឹមតែ១០ឆ្នាំចំនួនហាងកាហ្វេស្តាបាក់បានរីកដុះដាល់ពី១៥០០០ហាង ទៅ៣០០០០ហាង។ មិនតែប៉ុណ្ណេាះហាងកាហ្វេស្តាបាក់ក៏មានកម្មវិធីផ្តល់ជំនួយមកដល់សង្គមផងដែរ ដូចជាការផ្តល់ជូនកម្មវិធីសិក្សាអនឡាញឥតគិតថ្លៃក្នុងកំរិតឧត្តមសិក្សា និងផ្តល់ឱកាសការងារសំរាប់អតីតយុទ្ធជនក្នុងកងកំលាំងយោធា និងជនភាសខ្លួនទៀតផង។ បច្ចុប្បន្ននេះលោកគឺជាសមាជិកនៃក្រុមនាយកប្រតិបត្តិការរបស់ស្តាបាក់ដែលបានចុះនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ លោកហូវាដក៏មាន ស្នាដៃសៀវភៅល្បីៗជាច្រើនដូចជាសៀវភៅនិយាយអំពីអ្វីដែលយើងអាចរៀនបានពីយុទ្ធជនគឺដូចជាវីរៈភាពនិងការលះបង់ដើម្បីប្រទេសជាតិ និងសៀវភៅអំពីដួងព្រលឹងហាងកាហ្វេស្តាបាក់ដែលអាចបន្តដើរដោយខ្លួនឯង។