CNA-Washington
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken កាលពីថ្ងៃពុធ បានអំពាវនាវឲ្យអាជ្ញាធរចិននិងហុងកុង ឲ្យដោះលែងជាបន្ទាន់នូវសមាជិកដែលជាបុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយ Stand News ដែលនិយមប្រជាធិបតេយ្យ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសបានលួចឆ្មក់ចូលទៅបិទការរផ្សាយ។ "យើងសូមអំពាវនាវឲ្យ អាជ្ញាធរសាធារណរដ្ឋប្រជាមានិតចិននិងហុងកុងឲ្យប្រគល់សេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងដោះលែងជាបន្ទាន់ ចំពោះអ្នកកាសែតនិងនាយកប្រតិបត្តិដែលបានឃុំឃាំងនិងចោទប្រកាន់ដោយអយុត្តិធម៌" Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយយោងទៅរកសាធារណរដ្ឋប្រជាមានិតចិន។
“តាមរយៈការខ្ទប់សម្លេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ,សាធារណរដ្ឋប្រជាមានិតចិន អាជ្ញាធរនៅនឹងកន្លែងបានគាស់រំលើងនូវការជឿទុកចិត្តនិងការសម្រេចទៅបានរបស់ហុងកុង” លោកនិយាយ ។ Stand Newsបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដែលជាអង្គការមិនរកប្រាក់កម្រៃ និងជាអង្គការនិយមប្រជាធិបតេយ្យដែលធំជាងគេតែមួយដែលនៅសល់នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីការស៊ើបអង្កេតផ្នែកសន្តិសុខជាតិនៅក្នុងឆ្នាំនេះ ដែលនាំឲ្យមានការបិទកាសែតរបស់សេដ្ឋី Jimmy Lai’s ឈ្មោះ Apple Daily ហើយចាប់លោកដាក់ពន្ធនាគារ។
កាសែត Stand News បានលើកឡើងអំពីការព្រួយបារម្ភនៃសេរីភាពសាព័ត៌មាននៅក្នុងអតីតកោះ ដែលនៅក្រោមអាណានិគមអង់គ្លេសនេះ ដែលបានប្រគល់ទៅឲ្យចិនកាន់កាប់វិញក្នុងឆ្នាំ១៩៩៧ ជាមួយនឹងការសន្យាថាសិទ្ធសេរីភាពរួមទាំងសេរីភាពសារព័ត៌មានផងនឹងត្រូវបានការពារ។ រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា Melanie Joly ក៏បានប្រឆាំងទៅនឹងការចាប់ខ្លួនលោក Ho ដែលបានកើតនៅហុងកុង ប៉ុន្តែបានទៅរស់នៅក្នុងប្រទេសកាណាដា។
"យើងមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការចាប់ខ្លួននៅទីក្រុងហុងកុងនៃសមាជិកនិងអតីតក្រុមប្រឹក្សារ Stand News រួមទាំងជនជាតិកាណាដានិងជាសកម្មជន Ho"។ អ្នកនាំពាក្យសហគមន៍អឺរ៉ុប Peter Stano បានសរសេរថ្មីៗនេះនៅក្នុង Twitter ការលួចឆ្មក់ចូលនិងចាប់ខ្លួនជាកំណត់ចំណាំថា “សេរីភាពនៃសារព័ត៌មាននៅក្នុងទីក្រុងនេះកាន់តែអាក្រក់អាក្រី”។ សង្គមនៃវិជ្ជាជីវៈអ្នកកាសែត (SPJ) ដែលជាក្រុមមួយនៅសហរដ្ឋអាមេរិកដែលតែងតែជម្រុញលើកទឹកចិត្តក្នុងការបញ្ចេញមតិនិងស្តង់ដាក្រមសីលធម៌វិជ្ជាជីវះបានបញ្ចេញសម្លេងគាំទ្រ Stand News។