BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

SSC Tuatara រថយន្តដែលមានល្បឿនលឿនជាងគេនៅលើពិភពលោកក្នុងឆ្នាំ២០២២

ថ្ងៃចន្ទ, 04 ខែកក្កដា 2022 15:35  BeeTube News

សព្វថ្ងៃនៅលើពិភពលោក មានរថយន្តទំនើបៗជាច្រើនត្រូវបានគេផលិតឡើង និងកំពុងតែដាក់ឲ្យដំណើរការនៅលើទីផ្សារអន្តរជាតិ។រថយន្តទាំងនេះ មានលក្ខណៈបច្ចេកវិទ្យា ភាពប្រណិត កម្លាំងម៉ាស៊ីន ទំហំ តម្លៃ និងផាសុកភាពខុសៗគ្នាទៅតាមប្រភេទនីមួយ។ នៅក្នុងអត្ថបទមុនៗយើងបានយកមកបង្ហាញរួចហើយនូវរថយន្តដែលមានទំហំធំជាងគេបំផុត ដូចជា រថយន្ត Belaz និង រថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតដូចជា Bugatti La Voiture Noire (Black Car)ជាដើម។ តែថ្ងៃនេះ យើងសូមនិយាយអំពីរថយន្តដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោកវិញម្តង។ ជាទូទៅមនុស្សភាគច្រើនប្រហែលជាគិតថា រថយន្តដែលលឿនជាងគេបំផុត គឺនៅក្នុងក្រុមប្រភេទរថយន្ត Bugatti, Lamborghini ឬ Rolls-Royce ជាដើម តែធាតុពិតមិនមែននោះទេ។ តាមពិតទៅ រថយន្តដែលមានល្បឿនលឿនជាងគេបំផុត គឺរថយន្ត SSC Tuatara។

2022-SSC-Tuatara-Striker-1

ដូច្នេះ បើចង់ដឹងថាតើវាមានចំណុចពិសេស និងល្បឿនលឿនប៉ុណ្ណា? តោះ! Review ទាំងអស់គ្នា! រថយន្ត SSC Tuatara ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្ត SSC North America។ Tuatara បានបង្ហាញខ្លួនជាសាធារណៈតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ SSC Tuatara ត្រូវបានគេវាយតម្លៃថា ជារថយន្តដែលមានល្បឿនលឿនជាងគេបំផុតជាមួយនឹង ល្បឿនកំពូលរបស់វាគឺ ៤៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង (282.9 mph)។ តាមរយៈល្បឿននេះ​ វាបានយកឈ្នះរថយន្តទំនើបៗដែលមានល្បឿនលឿនជាងគេដទៃទៀតនៅក្នុងបញ្ជីនៃរថយន្តដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន SSC Tuatara បានគ្រងតំណែងជាក្រុមហ៊ុនដែលផលិតរថយន្តមានល្បឿនលឿនជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងល្បឿនកំណត់ជាមធ្យមគឺ ៥០៨.៧៣ គីឡូម៉ែត្រក្នុងមួយម៉ោង (៣១៦.១១ mph) ហើយវាផងដែរក៏ទទួលបានតំណែងជារថយន្តដំបូងគេដែលបំបែកកំណត់ត្រា ៥០០​ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ប៉ុន្តែកំណត់ត្រាទាំងនោះមិនមែនជាផ្លូវការទេ។ 

2022-ssc-tuatara-striker-aggressor-revealed-with-1750-and-2200-hp-162092_1

បន្ទាប់មកក្នុងខែមករាឆ្នាំ២០២១ក្រុមហ៊ុននេះបានវិលត្រឡប់មកវិញហើយបានបំបែកឯកទគ្គកម្មជាផ្លូវការក្នុងល្បឿន ៤៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង (២៨២.៩ mph) ដែលជាល្បឿនលឿនជាងគេបំផុត។ SCC Tuatara ត្រូវបានបំពាក់ដោយម៉ាស៊ីន V៨ ចំណុះ ៥.៩ លីត្រ Twin-Turbocharge ដែលផលិតកម្លាំងបាន ១,៣៥០​ សេះ ដោយប្រើហ្គាស Octane Pump ol’ ៩១ ធម្មតា និង ១,៧៥០​ សេះប្រសិនបើអ្នកប្រើ ហ្គាស E85 ខ្លះផងដែរ។ ថាមពលរបស់វាត្រូវបានបញ្ជូនទៅកង់ក្រោយតាមរយៈប្រអប់លេខស្វ័យប្រវត្តិល្បឿនប្រាំពីរ CIMA។ ដោយយោងទៅតាម លោក Mitchell Townsend អ្នកវិភាគឯករាជ្យ និងជាអ្នកបច្ចេកទេសខាង​ Racelogic ដែលមានវត្តមាននៅក្នុងកំឡុងពេលនៃការធ្វើតេស្តល្បឿនរបស់រថយន្តនេះ បាននិយាយថា “គ្មានរថយន្តណាដែលខ្ញុំធ្លាប់ឃើញថាមានល្បឿនលឿនដូចរថយន្តនេះទេ។ខ្ញុំគិតថានេះគឺជារថយន្តតែមួយគត់ដែលអាចរត់បាន ៤៨២ គីឡូម៉ែត្រនៅក្នុងមួយម៉ោង ជាពិសេសក្នុងចម្ងាយផ្លូវខ្លីបែបនេះនោះទេ”។ ដូច្នេះជាហេតុធ្វើឲ្យរថយន្តនេះ ក្លាយជារថយន្តគ្មានគូរប្រៀបខាងល្បឿននៅលើពិភពលោក សូមប្បីតែ Bugatti, Hennessy Venom F5 ឬ​ Koenigsegg Agera RS ក៏មិនអាចឈ្នះវាបានដែរ។ 

SSC-Tuatara-May-2022-Record-Run-main

បកប្រែដោយ៖ ម៉ៅ គុយដង់​


ថ្ងៃចន្ទ, 04 ខែកក្កដា 2022 15:35  BeeTube News