BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Srey Nea និង Heng Visal បង្ហាញខ្លួននៅរៀន Podcast របស់ពូជ្រួញ

ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 16:42  BeeTube News

រៀន Podcast បានមកដល់រដូវការទី2នៃ​​​Episode ទី១៤ហើយ ដែលប្រធានបទសំរាប់វគ្គនេះផងដែរគឺជាការចូលរួមជាភ្ញៀវកិត្តិយសរបស់កញ្ញាស្រីនា និងលោកហេងវិសាលផងដែរ។ យ៉ាងណាមិញពួកគេទាំងពីរនាក់ក៏អាចបង្ហាញខ្លួនជាថ្មីម្តងទៀតសំរាប់រដូវកាលទី៣ផងដែរប្រសិនបើមានប្រធានបទនិងឳកាសចូលរួមដ៏សក្តិសមសំរាប់អ្នកទាំងពីរ។ នៅក្នុងរៀន Podcast មួយនេះដែរ ស្រីនា និងហេងវិសាលបានលើកយកប្រធានបទអំពីការស្គាល់ខ្លួនឯងមកចែករំលែកប្រាប់អ្នកស្តាប់ ដោយពួកគេបានជជែកគ្នាសង្កត់ធ្ងន់ទៅលើការស្គាល់អត្តសញ្ញាណជាតិ និងការរៀបចំជីវិតរបស់ខ្លួនឯងអោយស្របតាមបែបផែនរបស់ខ្លួនឯងផងដែរ។ លោកហេងវិសាលបានប្រាប់អោយដឹងថាវាពិតជាឈឺចាប់ណាស់ដែលខ្លួនយើ់ងមិនស្គាល់អ្វីដែលជារបស់ខ្លួនឯង ជាឧទាហរណ៍ដូចជាកំណាត់សំលៀកបំពាក់របស់ខ្មែរដែលបរទេសអោយតំលៃណាស់និងទិញយកក្នុងតំលៃមួយដែលថ្លៃជាតំលៃទីផ្សារទូទៅ​​​ តែជាក់ស្តែងប្រជាជនខ្មែរខ្លះនៅតែអោយតំលៃសាច់កំណាត់ប្រទេសដទៃជាងរបស់ខ្លួន។ ទាក់ទងនឹងរឿងរ៉ាវការស្គាល់អ្វីដែលជារបស់ខ្លួនផងនោះ ក៏មានការបើកសំណួរជាច្រើនទាក់ទងនឹងគំនិតរបស់ពួកគេទៅលើពាក្យថា«ស្នេហាឯកជនភាព»។ ស្រីនា និងហេងវិសាលបកស្រាយទៅលើការកំណត់អត្ថន័យស្នេហាឯកជនភាពរបស់ពួកគេថា ពួកគេមិនបានលាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេជាមួយមនុស្សជុំវិញខ្លួននោះទេ ព្រោះពួកគេពេញចិត្តទទួលយកគ្នាទៅវិញទៅមក ក៏ប៉ុន្តែពួកគេគ្រាន់តែមិនបានប្រកាសនៅលើបណ្តាញសង្គម។ អ្នកទាំងពីរគិតថានៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់ហើយ ទើបនឹងសំរេចចិត្តប្រកាសប្រាប់ពិភពលោកទាំងមូលតែម្តង។ ការឆ្លើយបកស្រាយទៅលើសំណួរនីមួយៗធ្វើអោយអ្នកទាំងបីកាន់តែបង្ហាញភាពស្និទ្ធស្នាលគ្នា និងបកស្រាយទូទៅទៅលើសំណួរដែលកាន់តែមានលក្ខណៈផ្ទាល់ខ្លួន។ ស្រីនា និងហេងវិសាលបានបង្ហើបគំនិតរបស់ពួកគេខ្លះៗទៅលើគំនិតនៃការស្គាល់មនុស្ស និងការទទួលយកពួកគេមកចូលជីវិតរបស់ខ្លួន។ បើទស្សនិកជនទាំងអស់គ្នាចង់ដឹងគំនិតរបស់ស្រីនា និងហេងវិសាលមានចំពោះគ្នា និងបទវិភាគខ្លះៗទៅលើការស្គាល់រាប់អានមនុស្សអាចទៅទស្សនាបន្តនៅក្នុងរៀន Podcast របស់ពូជ្រួញបាន!


ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 16:42  BeeTube News