BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមអ្នកផលិតរឿង Squid Game បានទម្លាយតម្រុយខ្លះៗអំពី Squid Game Season 2 

ថ្ងៃពុធ, 25 ខែឧសភា 2022 10:02  BeeTube News

Squid Games គឺជាភាពយន្តកូរ៉េដែលបានចេញផ្សាយកាលពីឆ្នាំមុន ហើយត្រូវបានផ្ទុះ និងចាប់ផ្តើមល្បីយ៉ាងខ្លាំង។ដោយសារតែអត្ថន័យ និងភាពល្អឥតខ្ចោះនៃការសម្តែង វាបានធ្វើឲ្យខ្សែរភាពយន្តនេះទទួលបានពានជាច្រើនដូចជា the Critics’ Choice Television Awards និង the Screen Actors Guild Awards។

Squid-Game-Season-2-1

ទស្សនិកជនជាច្រើនកំពុងមានចម្ងល់ថាតើ Squid Games វគ្គ ២ មានឬក៏អត់។ ជាការពិត ឥឡូវនេះយើងទទួលបានពត៏មានខ្លះៗហើយអំពីការថតភាពយន្តនេះនៅក្នុងរដូវកាលទីពីរ។ តាមរយៈការធ្វើបទសម្ភាស ថ្មីៗនេះ អំពីហិរញ្ញវត្ថុរបស់ Netflix ប្រធាន  Honcho Ted Sarandos បានបង្ហាញតម្រុយអំពីការបន្តធ្វើរឿង Squid Games វគ្គ២។ ម្យ៉ាងវិញទៀត អ្នកបង្កើតសាច់រឿងគឺ លោក Hwang Dong-hyuk ថែមទាំងបានពិភាក្សាជាមួយក្រុមហ៊ុន Netflix អំពីរដូវកាលទីបីរបស់ភាពយន្តផងដែរ តែទោះបីជាយ៉ាងណាក៏ដោយ រដូវកាលទីពីរគឺ ច្បាស់ជាង។ ក្រុមហ៊ុន Netflix ចង់ឃើញភាពយន្តនេះទទួលបានជោគជ័យ និងនៅបន្តបានយូរតទៅទៀត។ 

https___hypebeast.com_wp-content_blogs.dir_6_files_2022_03_hoyeon-jung-squid-game-season-2-return-saebyeok-twim-rumor-info-0

សម្រាប់ Plot នៃភាពយន្តនេះ លោក Hwang Dong-hyuk បាននិយាយទៅកាន់ Deadline នៅលើកម្រាលព្រំក្រហមសម្រាប់ពានរង្វាន់ PGA ក្នុងខែមីនា ឆ្នាំ ២០២២ ដោយបានបញ្ជាក់ថា រដូវកាលទី២ នឹងមានហ្គេមថ្មី ប៉ុន្តែបានបញ្ជាក់ថា លោកមិនទាន់បានចាប់ផ្តើមសរសេរនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃបរិច្ឆេទសម្រាប់ចេញរឿងនេះក៏មិនទាន់បានបញ្ជាក់ដែរ ពីព្រោះវាពិបាកកំណត់ដោយសារតែពេលវេលានៃការបង្កើតសាច់រឿងអាចត្រូវចំណាយពេលយូរដែរ។ 

https___hypebeast.com_image_2022_05_tw-netflix-squid-game-writer-reveals-season-2-plot

បកប្រែដោយ៖  ម៉ៅ គុយដង់


ថ្ងៃពុធ, 25 ខែឧសភា 2022 10:02  BeeTube News