O Yeong-su តារាសម្តែងក្នុងខ្សែភាពយន្ត "Squid Game" បានបង្កើតប្រវត្តិសាស្ត្រ ថ្មីមួយ បន្ទាប់ពីក្លាយជាតារាកូរ៉េដំបូងគេដែលឈ្នះ Golden Globe ។
តារាសម្តែងជនជាតិកូរ៉េខាងត្បូងអាយុ 77 ឆ្នាំដែលដើរតួជា Oh II-nam ឬគេស្គាល់ថាជាអ្នកលេង 001 នៅក្នុងស៊េរីខ្សែភាពយន្ត Netflix ដ៏ល្បីល្បាញ បានយកឈ្នះលើ Billy Crudup ("The Morning Show"), Kieran Culkin ("Succession") , Mark Duplass ("The Morning Show") និង Brett Goldstein ("Ted Lasso") ដើម្បីដណ្ដើមយកពានរង្វាន់តួសម្តែងរងល្អបំផុតប្រចាំរឿងភាគទូរទស្សន៍នៅថ្ងៃអាទិត្យនេះ។
ជ័យជំនះរបស់គាត់ត្រូវបានប្រកាសនៅក្នុងពិធីឯកជនមួយ ដែលត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតដោយគ្មានអ្នកធ្វើបទបង្ហាញ និងគ្មានសុន្ទរកថានោះទេ។ នៅពេលមុននេះ អ្នករៀបចំបានប្រកាសថា Golden Globes នៅឆ្នាំនេះនឹងក្លាយជាកិច្ចការធ្លាក់ចុះមួយ បន្ទាប់ពីមានភាពចម្រូងចម្រាសលើកង្វះភាពសម្បូរបែបក្នុងចំណោមសមាជិកភាពសមាគមសារព័ត៌មានបរទេសហូលីវូដ និងសំណួរសីលធម៌ផ្សេងទៀតទាក់ទងនឹងអត្ថប្រយោជន៍ហិរញ្ញវត្ថុ។
“O Yeong-su ឈ្នះការសំដែងល្អបំផុតដោយដើរជាតួរងក្នុងរឿងភាគ ឬភាពយន្តតាមទូរទស្សន៍! ខណៈដែល O Yeong-su គឺជាតួសម្តែងក្នុងប្រទេសកូរ៉េខាងត្បូងដ៏គួរឱ្យគោរពមួយរូប, ពានរង្វាន់ Globe របស់គាត់ គឺជាលើកដំបូងដែលមិនធ្លាប់មានសម្រាប់គាត់នៅក្នុងកម្មវិធីធំមួយ។” Golden Globes បាន ចុះ ផ្សាយ នៅ លើ គេហទំព័រ របស់ ខ្លួន។ ជ័យជំនះរបស់គាត់ គឺជាលើកទីមួយ ដែលរឿងភាគទូរទស្សន៍កូរ៉េ ឬតារាសម្តែងត្រូវបានជ្រើសរើស និងឈ្នះពានរង្វាន់ Golden Globe ។
លោក O បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូងកាលពីខែកញ្ញាថា ជីវិតរបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីបង្ហាញខ្លួនក្នុងកម្មវិធីនេះ។ "ខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំហោះហើរនៅលើអាកាសអញ្ចឹង។ ដូច្នេះខ្ញុំកំពុងព្យាយាមរក្សាចិត្តឲ្យស្ងប់ឥឡូវនេះ ដើម្បីខ្ញុំអាចទប់អារម្មណ៍ខ្លួនឯងបាន" គាត់បានបន្តថា: នៅពេលដែលខ្ញុំទៅហាងកាហ្វេ ឬកន្លែងផ្សេងទៀត ខ្ញុំបានដឹងខ្លួនឯងថា ការដែលក្លាយជាតារា ល្បីល្បាញម្នាក់ ក៏ ពិបាកផង ដែរ។
អត្ថបទដកស្រង់ពី Yoonjung Seo and Toyin Owoseje
បកប្រែនិងកែសម្រួលដោយ Mr. Blue