រឿងភាគ 'Squid Game' របស់ Netflix និងតារាសម្តែង Lee Jung Jae និង Oh Young Soo ត្រូវបានជាប់ក្នុងជម្រើសសម្រាប់ American Golden Globes ។ យោងតាម ប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីថ្ងៃទី13 ខែធ្នូ Hollywood Foreign Correspondents Association (HFPA) នៅសហរដ្ឋអាមេរិក បានដាក់ខ្សែភាពយន្ត 'Squid Game' នៅក្នុងការជ្រើសរើសចំនួន ៣ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Globe Awards លើកទី 79 ។
រឿងភាគដែលត្រូវបានជ្រើសរើសសម្រាប់រូបភាពល្អបំផុតនៅក្នុងរឿងភាគទូរទស្សន៍ រួមជាមួយនឹង 'Squid Game' គឺ 'The Morning Show' របស់ (Apple TV+), 'Pose' របស់ (FX), 'Lupin' របស់ (Netflix) និង 'Succession' របស់ (HBO/HBO MAX)។ Lee Jung Jae ដែលដើរតួជាតួអង្គ Ki Hoon ក្នុងរឿងភាគ Squid Game ត្រូវបានជាប់ក្នុងជម្រើសជាតួសម្តែងល្អបំផុត (Best Actor) ក្នុងរឿងភាគទូរទស្សន៍ ហើយ Oh Young Soo ដែលដើរតួជា Il Nam ក៏ត្រូវបានជាប់ក្នុងជម្រើសជាតួសម្តែងរងល្អបំផុត (Best Supporting Actor) ។
បេក្ខភាពសម្រាប់ប្រភេទតារាសម្ដែងល្អបំផុត Lee Jung Jae ប្រកួតជាមួយ Brian Cox និង Jeremy Strong ក្នុងរឿង Succession, Billy Porter ក្នុងរឿង Pose និង Omar Sai ក្នុងរឿង Lupin។ សម្រាប់ប្រភេទតារាសម្ដែងជាតួអង្គរងល្អបំផុតគឺ Oh Yong Soo ប្រកួតជាមួយ Billy Crudup ពីរឿង The Morning Show, Kieran Culkin ពីរឿង Succession, Mark Duplass ពីរឿង The Morning Show និង Brett Goldstein មកពីរឿង Ted Lasso។
អត្ថបទដកស្រង់ពី Shaoran
បកប្រែនិងកែសម្រួលដោយ Mr. Blue